ជំហាន ៧យ៉ាង ដែលធ្វើឲ្យអ្នកមានក្តីសុខច្រើនជាងទុក្ខសោក

//s5.kh1.co/67/67f5f97aefca1be88622753c0113ff3c559ad340.jpg
យល់ដឹង

 ១៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកទាំងអស់គ្នាប្រាកដជាចង់ទទួលបាននូវភាពសប្បាយរីករាយ ចង់ទទួលបានសេចក្តីសុខ និងប្រាកដជាចង់បានអ្វីដែលខ្លួនបានស្រមៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាជំហានទាំង ៧ ដែលអ្នកអាចធ្វើដើម្បីនាំមកនូវសុភមង្គលកាន់តែច្រើននៅក្នុងជីវិតរបស់អ្នក៖

. ត្រូវចេះនៅជាមួយអ្នកដែលផ្តល់ស្នាមញញឹមដល់អ្នក

មនុស្សម្នាក់តែងតែចង់បានអ្នកនៅក្បែរខ្លួនបង្ហាញនូវស្នាមញញឹម ភាពសប្បាយរីករាយដល់ខ្លួន។ ព្រោះគ្មាននរណាម្នាក់ចង់នៅជាមួយមនុស្សដែលមិនចេះផ្តល់ស្នាមញញឹម តែងតែផ្តល់បញ្ហា គិតតែពីប្រយោជន៍ខ្លួនឯង និងដាក់សម្ពាធដល់ខ្លួននោះឡើយ។ ដូច្នេះការដែលសប្បាយចិត្តបំផុតពេលនៅក្បែរអ្នកដែលធ្វើឲ្យយើងសប្បាយចិត្ត ។

https://s5.kh1.co/__image/w=626,h=417,q=100/a7/a7f7ebe1fd43c71fbe520b24ae69619debe341ea.jpg

. ជឿជាក់លើខ្លួនឯង

អ្វីដែលអ្នករកឃើញ អ្វីដែលអ្នកដឹង គិតថាត្រឹមត្រូវ ស្មោះត្រង់ ហើយអ្វីដែលអ្នកជឿជាក់ ចូរធ្វើវាចុះ​​ ព្រោះវាពិតជាមានតម្លៃសម្រាប់អ្នក។ ហើយយូរៗទៅអ្នកកាន់តែគោរព អ្នកកាន់តែល្អ អ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនអ្នក និងអ្នកដែលអ្នកស្រឡាញ់។

.​ មានក្តីស្រមៃ

កុំខ្លាចក្នុងការក្រឡេកមើលអ្វីដែលអ្នកពិតជាចង់បាន ហើយអ្នកគួរតែធ្វើវា។ មនុស្សជាច្រើនជៀសវាងពីដំណើរការនេះ ពីព្រោះពួកគេមិនចង់ខកចិត្ត ប្រសិនបើអ្វីៗមិនដំណើរការ និងមិនបានសម្រេច។ តែការពិតគឺការស្រមៃចង់បានអ្វីដែលអ្នកចង់បានគឺជាផ្នែកដ៏ធំមួយរបស់អ្នក ដែលធ្វើឲ្យមានកម្លាំងក្នុងការតស៊ូ​ ពុះពារ ដើម្បីទៅដល់គោលដៅ។

https://s5.kh1.co/__image/w=626,h=417,q=100/c4/c4e6dd998119d7372face931ed9529b9717e13d8.jpg

. ធ្វើអ្វីដែលអ្នកចូលចិត្ត

ការធ្វើអ្វីដែលអ្នកចូលចិត្ត ពេញចិត្ត អ្នកគិតថាត្រឹមត្រូវ វានឹងធ្វើឲ្យអ្នកមានក្តីសុខ ហើយនឹងធ្វើអ្វីដែលអ្នកស្រលាញ់ អ្នកនឹងទទួលបានសុភមង្គលកាន់តែច្រើន។

. ស្តាប់​បេះដូង​របស់​អ្នក

អ្នកគឺជាមនុស្សតែម្នាក់គត់ដែលដឹងពីអ្វីដែលអ្នកត្រូវធ្វើ ហើយការដែលអ្នកធ្វើអ្វីទាំងអស់ និងអ្វីគ្រប់យ៉ាងគឺស្ថិតនៅលើខ្លួនអ្នក ហើយអ្នកគួរតែរក្សាធ្វើវាឲ្យបាននូវអ្វីដែលអ្នកចង់បាន និងរក្សាការងារប្រចាំថ្ងៃរបស់អ្នកសម្រាប់ពេលបច្ចុប្បន្ននេះ ដែលវានឹងធ្វើឲ្យអ្នកមានក្តីសុខជាក់ជាមិនខាន។

https://s5.kh1.co/__image/w=625,h=402,q=100/8f/8fa3581ecbc801c7e862160b5bd83f481ed3f715.jpg

. បើកចិត្តឲ្យទូលាយ

ទោះបីអ្នកមិនមានអារម្មណ៍ល្អក៏ដោយ ការផ្លាស់ប្តូរគឺជារឿងមួយដែលអ្នកអាចទុកចិត្តបាន ហើយនឹងត្រូវការទទួលយក និងបើកចិត្តឲ្យទូលាយនូវលើរឿងអ្វីមួយដែលអ្នកធ្វើ និងបានជួប ព្រមទាំងទទួលយកបទពិសោធន៍ទាំងនោះ ទើបធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានក្តីសុខពិត។

. ស្វែងរកគោលដៅ

សុភមង្គលនិងការសំរេចបានគឺស្ថិតនៅក្នុងការយល់ដឹង និងការស្វែងរកគោលដៅរបស់អ្នក ប៉ុន្តែពេលខ្លះអ្នកមិនអាចទៅដល់បានទេ។ ការស្វែងយល់អំពីអ្វីដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នក គឺជាជំហានដំបូងក្នុងការស្វែងរកវា ​  ឱ្យបាន និងដើម្បីឈានទៅដល់គោលដៅនោះ៕

https://s5.kh1.co/__image/w=626,h=417,q=100/6c/6cba77c21c5d058cd12d8b6dee1d7a68ef1e4cdc.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T