រតនគិរីៈ យុវជនម្នាក់បាន បាត់បង់ជីវិតដោយសារ គ្រោះថ្នាក់ចរាចរ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ត្រង់ចំណុច បណ្តោយផូវ ចូលចំការស្វាយចន្ទីរ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង  ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមានយុវជន២នាក់ជិះម៉ូតូឌុបគ្នា ក្នុងសភាពស្រវឹង លុះជិះជិតដល់ផ្លូវកៅស៊ូ ទៅហើយស្រាប់តែអ្នកជិះខាងក្រោយធ្លាក់ បាត់រួចអ្នកបើកម៉ូតូ ត្រឡប់មកមើលវិញឃើញមានហូរឈាម  លែងដឹងខ្លួនក៏បើកម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកជន រងគ្រោះនៅ កន្លែងកើតហេតុ។ បន្ទាប់មកដឹងដំណឹង ដល់សមត្ថកិច្ចក្រុងបានលុងនិង សមត្ថកិច្ចមូលដ្ឋានចុះមក ដល់កន្លែងកើតហេតុភ្លាមៗឃើញជនរងគ្រោះ ហូរឈាមតាមក្បាលតាមរន្ធច្រមុះស្លាប់បាត់ ទៅហើយ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុណ្ណា អាយុជាង២០ឆ្នាំ ទំនងជនជាតិ គ្រឹង រស់នៅភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពព័ត៌មានដដែលខាងលើប្រាប់បន្តទៀតថា កាលពីវេលាថ្ងៃត្រង់គេឃើញជនរងគ្រោះមានពិធី ជួបជុំ មិត្តភក្តិផឹកទឹកត្នោតជូ ស្រវឹងជោគជាំ ជិះម៉ូតូមកជាមួយគេមុន ប៉ុន្តែអកុសលធ្លាក់តាមផ្លូវ ដោយក្បាល មុតចំរ៉ឹងដែកលួសបន្លា ហូរឈាមរហូតដល់ស្លាប់។

ក្នុងល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ នេះដែរក្រុមគ្រួសារជនរងគ្រោះ មកទទួលយកសពទៅលំនៅដ្ឋាន ធ្វើបុណ្យ តាមប្រពៃណីជនជាតិ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងបានលុងកំពុងស្វែងរកអត្តសញ្ញាណអ្នកបើកម៉ូតូ ដើម្បីយកធ្វើការសាកសួរ ទាក់ទិននឹងករណីអ្នកជិះម៉ូតូខាងក្រោម ធ្លាក់ស្លាប់នេះ៕

www.dap-news.com

ប្រែសម្រួលៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]