ឆ្មាក្បាលពោះធំមួយក្បាល អង្គុយបិទភ្នែកដេកដូចមនុស្សខ្ចិល (មានវីដេអូ)

//s5.kh1.co/4f/4ff1099138671bf057656b248d42e544e9a6a8d8.jpg
សង្គម

 ១៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឆ្មាធាត់លើសទម្ងន់មួយក្បាល មានក្បាលពោះធំ អង្គុយបិទភ្នែកដេកដូចមនុស្សខ្ចិលអីចឹង

អូទ្រីស៖ ថ្មីៗនេះ ឆ្មាក្បាលពោះធំមួយក្បាលឈ្មោះ Amesterdam អាយុ៦ឆ្នាំ ជាប្រភេទពូជ Sphynx កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញអុីនធឺណេត បន្ទាប់ពីវាអង្គុយបិទភ្នែកដេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតឡើងដោយម្ចាស់ឆ្មាផ្ទាល់បានបង្ហាញឲ្យឃើញថា ឆ្មាក្បាលពោះធំនេះបានអង្គុយដេកបិទភ្នែក ហើយបើកភ្នែកឡើងវិញសម្លឹងមើលគ្នាវាមួយក្បាលទៀតដែលកំពុងដេកក្បែរនោះ។ ទឹកមុខរបស់វា មើលទៅហាក់បីដូចជាមនុស្សខ្ចិល និងធុញទ្រាំណាស់អីចឹង។

នាង Jana Martinka ជាម្ចាស់ឆ្មាបានឲ្យដឹងថា មូលហេតុដែលឆ្មារបស់នាងអង្គុយបិទភ្នែកដេកបែបនេះ ដោយសារតែនៅលើជញ្ជាំងមានម៉ាស៊ីនកម្ដៅ ហើយវាតែងតែចូលចិត្តទៅដេកនៅក្បែរនោះ។

ទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនបានលើកជាមតិឡើងថា ម្ចាស់ឆ្មាមិនគួរបណ្ដោយឲ្យវាលើសទម្ងន់រហូតដល់មានក្បាលពោះធំបែបនេះទេ ហើយគួរតែយកចិត្តទុកដាក់នឹងវាឲ្យល្អជាងនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្មាក្បាលពោះធំមួយ
ឆ្មាក្បាលពោះធំមួយ
ឆ្មាក្បាលពោះធំមួយ
ឆ្មាក្បាលពោះធំមួយ
ឆ្មាក្បាលពោះធំមួយ
ឆ្មាក្បាលពោះធំមួយ
ឆ្មាក្បាលពោះធំមួយ
ឆ្មាក្បាលពោះធំមួយ
ឆ្មាក្បាលពោះធំមួយ
ឆ្មាក្បាលពោះធំមួយ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T