ទើបតែប្រកាសកាលពីប៉ុន្មានថ្ងៃមុនសោះ ឥឡូវមានអ្នកដាក់ពាក្យឈានដល់ចំនួនពីរម៉ឺននាក់ ដើម្បីប្រកួតប្រជែងនិងក្លាយជាគូស្នេហ៍របស់មហាសេដ្ឋីជប៉ុន

//s5.kh1.co/3e/3ed9c7c0d4fe8370db5a0e6a0f89fb6477f47ccf.jpg
សង្គម

 ១៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រង់ចាំមើលទាំងអស់គ្នាថា តើបេក្ខនារីរូបណាអាចឆក់យកបេះដូងមហាសេដ្ឋីប្រាក់ប៊ីលានរូបនេះ?

ជប៉ុន៖ សេវាកម្មចាក់ផ្សាយតាមទូរទស្សន៍អនឡាញ AbemaTV បាននិយាយកាលពីម្សិលមិញថា មានបេក្ខនារីដាក់ពាក្យដើម្បីក្លាយជាមិត្តស្រីមហាសេដ្ឋីជប៉ុន យឹសាគឹ មេសាវ៉ា បានឈានដល់ចំនួន២០,០០០នាក់។ ឥឡូវនេះ គេហទំព័ររបស់កម្មវិធីបានបន្ថែមការធ្វើតេស្តក្ដីស្នេហ៍ ដែលអនុញ្ញាតឲ្យអ្នកចូលរួមប្រកួតធ្វើតេស្តភាពចុះសម្រុងរវាងគ្នានឹងគ្នាជាមួយលោក មេសាវ៉ា ហើយរួមបញ្ចូលទាំងសំនួរពហុជ្រើសរើសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក មេសាវ៉ា កំពុងស្វែងរកគូសេ្នហ៍ ដើម្បីធ្វើដំណើរទៅឋានព្រះចន្ទជាមួយគ្នា
លោក មេសាវ៉ា កំពុងស្វែងរកគូសេ្នហ៍ ដើម្បីធ្វើដំណើរទៅឋានព្រះចន្ទជាមួយគ្នា

គួររម្លឹកផងដែរថា កម្មវិធីមួយនេះបានបើកឱកាសសម្រាប់នារីៗអាយុចាប់ពី២០ឆ្នាំដែលមានភាពវៃឆ្លាត ចូលចិត្តការសប្បាយៗសម្រាប់ជីវិត និងចង់បានសន្តិភាព។ លើសពីនេះទៅទៀត ពួកគេត្រូវមានចំណាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅកាន់ទីអវកាសផងដែរ។ លោក មេសាវ៉ា គឺជាភ្ញៀវម្នាក់ក្នុងចំណោមមនុស្សឯទៀតដែលនឹងត្រូវធ្វើដំណើរទៅកាន់ឋានព្រះចន្ទ តាមរយៈការហោះហើរជាលើកដំបូងរបស់ក្រុមហ៊ុន SpaceX នៅឆ្នាំ២០២៣។ ហើយគាត់ក៏ចង់បានដៃគូម្នាក់​ ដើម្បីធ្វើដំណើរទៅឋានព្រះចន្ទជាមួយគ្នាផងដែរ។ ចំពោះអ្នកដែលទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែង នឹងត្រូវប្រកាសនៅបំណាច់ខែមីនា ខាងមុខនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T