ដូចឲ្យហេតុ! មុនស្លាប់មួយថ្ងៃ ស្វាមី ឡោម លក្ខិណា ផ្តាំផ្ញើបងប្អូន ឲ្យ...... (មានវីដេអូ)

//s5.kh1.co/a0/a0c598219c1471539f308d9b5681c1f5fe4f84e3.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាក្តុកក្តួល និងសឹងមិនគួរឲ្យជឿ មុនស្លាប់មួយថ្ងៃ ស្វាមីឡោម លក្ខិណា បានផ្តាំផ្ញើឲ្យប្អូន​ជួយមើលថែកូនប្រុសអាយុ១០ខែផង ហើយពេលធំឡើង ឲ្យយកទៅរៀន ឬរស់នៅ អាមេរិក ជាមួយនឹងប្អូនបង្កើតលោក។

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យសោកស្តាយសម្រាប់តារាស្រី អ្នកនាងឡោម លក្ខិណា យ៉ាងខ្លាំង ក្រោយនាងបានបាត់បង់ស្វាមីជាទីស្រលាញ់ដែលស្រលាញ់រួមរស់ជាមួយគ្នាអស់ពេលជាង៦ឆ្នាំ បន្យល់ទុក្ខកូនប្រុសជាទីស្រលាញ់មួយរូបដែលមានវ័យទើបតែ១០ខែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងដំណឹងមួយនេះបានធ្វើឲ្យមហាជនជាច្រើនពិតជា ក្តុកក្តួល និងអាណិតដល់កូននាងយ៉ាងខ្លាំង ដែលត្រូវកំព្រាឪពុកយ៉ាងដូច្នោះ ខណៈស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឡានបុកស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ។ មិនត្រឹមតែប៉ុណ្ណោះនៅពេលនេះ គ្រួសារកំពុងតែរៀបចំពិធីបុណ្យធ្វើឡើង យ៉ាងក្តុកក្តួលជាទីបំផុត។

ទន្ទឹមនឹងថ្ងៃដ៏សែនសោកសៅនេះ តាមអបិយជំនឿ មុននឹងអ្នកណាម្នាក់បានស្លាប់ តែងតែឲ្យហេតុដល់ក្រុមគ្រួសាររបស់ខ្លួន​ ដោយឡែកសម្រាប់ស្វាមីរបស់នាងវិញ ត្រូវបានគ្រួសារចាប់អារម្មណ៍ថា មុនស្លាប់មួយថ្ងៃលោកបានធ្វើការខលសួរនាំ ទៅប្អូនស្រីដែលនៅក្រៅប្រទេស និយាយអស់ពេលជាច្រើនម៉ោង ខណៈពេលដែលអ្នកទាំង២មិនសូវជាបាននិយាយច្រើនដូចថ្ងៃនេះនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់នាងដែលបានស្លាប់នោះ ក៏បានធ្វើការផ្តាំផ្ញើទៅប្អូនស្រីរបស់ខ្លួន ឲ្យជួយមើលថែកូនប្រុសជាទីស្រលាញ់ដែលទើបតែមានវ័យ១០ខែរូបនេះផង ដោយស្តាប់ទៅពិតជាព្រឺសម្បុរតែម្តង ព្រោះមិននឹកស្មានថាលោកានឲ្យហេតុជាមួយនឹងពាក្យសម្តីផ្តាំផ្ញើទាំងស្រណោះបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ឡោម លក្ខិណា និងកូន
ឡោម លក្ខិណា និងកូន
ឡោម លក្ខិណា និងគ្រួសារ
ឡោម លក្ខិណា និងគ្រួសារ
ឡោម លក្ខិណា និងគ្រួសារ
ឡោម លក្ខិណា និងគ្រួសារ
ស្វាមីឡោម លក្ខិណា ដែលស្លាប់
ស្វាមីឡោម លក្ខិណា ដែលស្លាប់
ឡោម លក្ខិណា យំរៀបរាប់
ឡោម លក្ខិណា យំរៀបរាប់
ឡោម លក្ខិណា យំរៀបរាប់
ឡោម លក្ខិណា យំរៀបរាប់
ឡោម លក្ខិណា យំរៀបរាប់
ឡោម លក្ខិណា យំរៀបរាប់
ឡោម លក្ខិណា និងកូន យំរៀបរាប់
ឡោម លក្ខិណា និងកូន យំរៀបរាប់
ឡោម លក្ខិណា និងកូន យំរៀបរាប់
ឡោម លក្ខិណា និងកូន យំរៀបរាប់
ឡោម លក្ខិណា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T