ឡោម លក្ខិណា៖ «កាលពីខ្លួននៅក្មេង កំព្រាឪពុក ត្រូវចោរបាញ់សម្លាប់ ដល់មានកូន ត្រូវកំព្រាឪពុកដូចគ្នា ពេលរត់តាក់ស៊ី ជួបគ្រោះថ្នាក់ចរាចរណ៍ (មានវីដេអូ)

//s5.kh1.co/75/75d37a526e4a1a497b0564db90dc70dd983a2915.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាសនាមនុស្សមិនទៀង! ឡោម លក្ខិណា យំស្ទើរគាំង អាណិតប្ដី ខំទៅរកលុយបន្ថែម ដោយរត់តាក់ស៊ី មិននឹកស្មានថា បែរជាជួបរឿងគ្រោះអកុសល ទៅចោលកូននិងប្រពន្ធជាទីស្រលាញ់ បែបនេះសោះ

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពី រឿងរ៉ាវដ៏កម្សត់មួយ ក្រោយពី តារាស្រី ឡោម លក្ខិណា បានបាត់បង់ស្វាមីជាទីស្រលាញ់ ព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ គ្រាន់តែទទួលដំណឹងនេះភ្លាម ធ្វើឲ្យមហាជនទាំងអស់ ព្រមទាំងសិល្បករទាំងអស់ មានការតក់ស្លុតយ៉ាងខ្លាំង ព្រមទាំងអាណិតដល់ ឡោម លក្ខិណា គ្រប់គ្នាដែលត្រូវឃ្លាតពីស្វាមីហើយ បន្សល់ទុកកូនប្រុសអាយុ១០ខែមួយរូបទៀត។

ទីបំផុត សពស្វាមីរបស់ ឡោម លក្ខិណា ត្រូវបានបញ្ជូនទៅតំកល់ទុកនៅវត្តក្រាំងធ្នុង មានការបូជានៅថ្ងៃនេះផ្ទាល់តែម្ដង។ យ៉ាងណាមិញ បើងាកមកមើល ឡោម លក្ខិណា វិញបានយំសោកបោកខ្លួន ស្ដាយស្រណោះស្វាមីខ្លាំងណាស់ ដែលខំទៅរត់តាក់ស៊ី យកលុយមកចិញ្ចឹមកូន និងផ្គត់ផ្គង់គ្រួសារ បណ្ដាលឲ្យជួបរឿងអកុសលបែបនេះ។

លើសពីនេះ អ្វីដែលគួរឲ្យសោកសង្រេង ជាងនេះទៅទៀតនោះគឺ ឡោម លក្ខិណា ដូចជាអភ័ពខ្លាំងណាស់ ដែលត្រូវកំព្រា​ឱពុកតាំងពីក្មេង ត្រូវចោរប្លន់ពេលទៅរត់ឌុប ពេលនេះកូនប្រុសត្រូវកំព្រា​ឱពុកពេលអាយុ១០ខែដែរ ព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៍ ពេលទៅរត់តាក់ស៊ីទៀត៕

ចង់ជ្រាបច្បាស់​ ទស្សនាវីដេអូខាងក្រោម៖

ឡោម លក្ខិណា និងគ្រួសារ
ឡោម លក្ខិណា និងគ្រួសារ
ស្វាមីរបស់ ឡោម លក្ខិណា ពេលនៅរស់
ស្វាមីរបស់ ឡោម លក្ខិណា ពេលនៅរស់
គ្រោះថ្នាក់ដែលស្វាមី  ឡោម លក្ខិណា បានជួប
គ្រោះថ្នាក់ដែលស្វាមី  ឡោម លក្ខិណា បានជួប
ឡោម លក្ខិណា យំសស្រាក់អាណិតប្ដី
ឡោម លក្ខិណា យំសស្រាក់អាណិតប្ដី
ឡោម លក្ខិណា យំសស្រាក់អាណិតប្ដី
ឡោម លក្ខិណា យំសស្រាក់អាណិតប្ដី
ឡោម លក្ខិណា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T