ស៊ិចស៊ីណាស់ Ice លេងសុទ្ធតែឈុតប៊ីគីនី បង្ហាញមុខមាត់ថ្មីដល់ថ្នាក់ចំណាំមិនចង់បាន

//s5.kh1.co/a5/a59bf7197f629c8d7d072bae295954c0b498a055.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទៅលេងសមុទ្រលើកនេះ Ice Preechaya ស្លៀកប៊ីគីនីបង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួន ព្រមទាំងបង្ហាញមុខមាត់ថ្មីដែលគ្រប់គ្នាឃើញហើយនិយាយថាមុខរបស់នាងប្រែប្រួលខ្លាំងដល់ថ្នាក់ចំណាំមិនចង់បាន

ថៃ៖ អ្នកណាមិនស្គាល់ Ice Preechaya តារាសម្ដែងថៃដ៏ល្បី ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយទទួលបាននូវការគាំទ្រជាច្រើនពីបណ្ដាទស្សនិកជន តាមរយៈការសម្ដែងនៅក្នុងរឿងភាគល្បីៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែមានភាពល្បីល្បាញនោះទេ Ice preechaya ថែមទាំងមានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ដោយមួយរយៈក្រោយមកនេះ នាងហាក់មិនសូវមានពេលទំនេរសម្រាប់ទៅកម្សាន្ត ឬប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួននោះទេ។

តែទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ Ice Preechaya ក៏បានទៅកម្សាន្តនៅឯឆ្នេរសមុទ្រជាមួយនឹងមិត្តភក្តិ ហើយបានដើរលេងយ៉ាងសប្បាយនៅទីនោះ។ អ្វីដែលកាន់តែពិសេសនោះគឺ ទៅកម្សាន្តនៅឆ្នេរសមុទ្រលើកនេះ នាងបានស្លៀកនូវឈុតប៊ីគីនី បង្ហាញរាងយ៉ាងស្រស់ស្អាត ជាមួយនឹងស្ទាយ៍ថតថ្មីផងដែរ។

យ៉ាងណាមិញ Ice Preechaya បានចេញមកស្រាយចំពោះរឿងនេះ ដោយនិយាយថា៖ 

ដើរលេងជាមួយមិត្តភក្តិ ដោយបានទៅឆ្នេរដើម្បីស្លៀកឈុតហែលទឹក នៅពេលដែលយើងឈានដល់អាយុ ៣០ ឆ្នាំហើយ វានឹងមានអារម្មណ៍ថា នៅពេលដែលយើងចាស់ទៅយើងមិនបានថតស្លៀកពាក់បែបនេះទៀតទេ ។ ផ្នែកដែលមើលទៅឃើញថាឡូយអស្ចារ្យ គឺអាចមកពីយើងមិនដែលថតរបៀបនេះ។ លើកនេះវាជាដំណើរកំសាន្តសម្រាប់បន្ធូរអារម្មណ៍ ដូច្នេះខ្ញុំអាចគ្រប់គ្រងភាពនឿយហត់បានយ៉ាងពេញលេញ។

សម្ដីរបស់ Ice Preechaya

ប៉ុន្តែលើកនេះ រូបភាពរបស់ Ice Preechaya មើលទៅហាក់ដូចជាមានភាពខុសប្លែក ដែលបណ្តាលឱ្យមនុស្សជាច្រើនបានចូលក្នុងមតិយោបល់ថា មើលទៅមុខរបស់នាងមានភាពផ្លាស់ប្ដូរ ដែលធ្វើឲ្យពិបាកចំណាំណាស់ ។ នៅពេលដែលបានឃើញហើយ ក៏ឆ្ងល់ថាតើនាងបានធ្វើអ្វីខ្លះទៅ?​ ចំណែកអ្នកខ្លះទៀត បាននិយាយថាពួកគេពិតជាសោកស្តាយមុខរបស់នាង ដោយពួកគេបានបន្ថែមថា ចូលចិត្តមុខរបស់នាងកាលពីពេលចូលក្នុងវិស័យសិល្បៈថ្មីៗច្រើនជាង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T