បើសង្កេតមើលនៅរាជធីភ្នំពេញ មួយរយៈចុងក្រោយនេះឃើញថា ទីលានលេងបាល់ទាត់ខ្នាតតូច (តារាងស្មៅសិប្បនិម្មិត) កំពុងរីកដូចផ្សិត។ ក្រៅពីបាល់ទាត់ កីឡាដទៃក៏កំពុងកើនឡើងដូចគ្នា ដោយសារស្ថាប័នឯកជន និងរដ្ឋកាន់តែច្រើនឡើងៗយល់ពីតម្លៃនៃកីឡា។  អីចឹង  តើការលេងកីឡា ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់យុវជន?

ការលេងកីឡា អាចធ្វើឲ្យរាងកាយយុវជនរឹងមាំ សុខភាពល្អ ដែលអំណោយផលដល់ការសិក្សា របស់ពួកគេកាន់តែប្រសើរឡើង។ លើសពីនេះ កីឡាក៏អាចទាញយុវជន យុវតីឲ្យចៀសឆ្ងាយ ពីការចំណាយពេលវេលាឥតប្រយោជន៍ សេពគប់មិត្តមិនល្អ សម្ងំសេពគ្រឿងញៀន ឬការលេងល្បែងស៊ីសងឥតប្រយោជន៍ជាដើម។

ដោយហេតុនេះហើយ ទើបជារឿយៗក្រុមហ៊ុន Sabay Digital Corporation តែងចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍កីឡានានាក្នុងស្រុក តួយ៉ាងដូចជា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះធំបំផុត Western Cup ដែលទើបនឹងរំលងថ្មីៗនេះជាឧទាហរណ៍ស្រាប់។ កម្មវិធីនេះជាការបំផុសវិស័យកីឡាកម្ពុជា ឲ្យកាន់តែផុលផុសទៅមុខថែមទៀត ពិសេសគឺក្នុងចំណោមយុវជន។

កញ្ញាដែក ដារី Brand Manager នៃក្រុមហ៊ុន Sabay បានបញ្ចេញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការចូលរួមឧបត្ថម្ភសកម្មភាពកីឡាក្នុងស្រុក ថា “កីឡាជួយជំរុញមិត្តភាព ការទំនាក់ទំនង ការផ្ដល់តម្លៃដល់ខ្លួនឯង ក៏ដូចជាបង្រៀនដល់យុវជន យុវតីពីការធ្វើការជាក្រុម និងភាពជាអ្នកកីឡា។ កីឡាសម្រាប់កុមារជាទូទៅគឺ ពោរពេញដោយភាពរីករាយ។ កីឡាមួយចំនួនដូចជាហែលទឹក ទាត់បាល់អាចជួយដុតកម្លោចកាឡូរីក្នុងរាងកាយ។ ការសិក្សាស្រាវជ្រាវមួយចំនួនក៏បានលើកឡើងដែរពីការលេងកីឡាថា អាចជួយឲ្យការរៀនសូត្រកាន់តែល្អប្រសើរ។ ហេតុដូច្នេះហើយ ទើបយើង [ក្រុមហ៊ុន Sabay] តែងចូលរួមឧបត្ថម្ភកីឡាដើម្បីលើកទឹកចិត្តឲ្យយុវជន និងមនុស្សវ័យក្មេងនាំគ្នាលេងកីឡាព្រោះកីឡានាំមកនូវសុខភាពនិងបង្កើនធនធានមនុស្សសម្រាប់ប្រទេស។”

Sabay Digital Corporation ជាស្ថាប័នឯកជននាំមុខក្នុងស្រុកមួយ ដែលតែងឧបត្ថម្ភសកម្មភាពកីឡានានា ដូចជា បាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាដទៃទៀតជាច្រើន។ ទន្ទឹមនឹងនេះ ស្ថាប័ននេះជារឿយៗ តែងចូលរួមឧបត្ថម្ភសកម្មភាពមនុស្សធម៌នានា ដើម្បីបញ្ជាក់ពីទំនួលខុសត្រូវរបស់ខ្លួន ចំពោះសង្គមជាជាងការគិតតែពីផលចំណេញតែម៉្យាង។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]