Man UTD ព្រមលក់កីឡាករជួរមុខរូបនេះឲ្យ Inter ក្នុងតម្លៃ…

//s5.kh1.co/cc/cc82259229d151913f1c4554fefe4c03bd0d4e14.jpg
កីទ្បា

 ១៧-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Man UTD ព្រមព្រៀងលក់ Young ឲ្យ Inter Milan ក្នុងតម្លៃ ១,៧លានដុល្លារ

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានព្រមព្រៀងលក់ខ្សែការពារស្លាបវ័យចំណាស់កីឡាករ​ Ashley Young ទៅឲ្យក្រុមយក្សអ៉ីតាលី Inter Milan ក្នុងទីផ្សារដោះដូរខែមករានេះ ជាមួយនឹងតម្លៃផ្ទេរ ១,៣លានផោន (ឬប្រមាណ ១,៧លានដុល្លារ) ខណៈ Young នឹងត្រូវធ្វើដំណើទៅទីក្រុង Milan នៅថ្ងៃសុក្រនេះដើម្បីធ្វើតេស្តសុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ​ Ashley Young
  កីឡាករ​ Ashley Young

Man UTD បានផ្ដល់កុងត្រាថ្មីរយៈពេល១ឆ្នាំដល់ Young កាលពីដើមខែមករា តែខ្សែការពារវ័យ៣៤ឆ្នាំ បានបដិសេធមិនបន្ត ។

Young ចូលលេងបាន១៨ប្រកួតក្នុងរដូវកាលនេះ ប៉ុន្តែជាប់ក្នុងជម្រើសដំបូងបានត្រឹម១០លើកប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Solskjaer ។

 កីឡាករ​ Ashley Young
 កីឡាករ​ Ashley Young

អតីតជម្រើសជាតិអង់គ្លេសរូបនេះ បានចាកចេញពី Aston Villa មកចូលរួមជាមួយក្រុមបិសាចក្រហម តាំងពីខែមិថុនា ឆ្នាំ២០១១ មកម៉្លេះ។ គិតមកទល់ពេលនេះ រូបគេបង្ហាញខ្លួនបាន២៦១ប្រកួត ស៊ុតបញ្ចូលទីបាន១៩គ្រាប់។

គួររម្លឹកផងដែរថា រយៈពេល៨ឆ្នាំកន្លះមកនេះ Young បានរួមចំណែកជួយ United ឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះមានដូចជា ពាន Premier League ១ដង ពាន FA Cup ១ដង ពាន League Cup ១ដង និងពាន​ Europa League ១ដង៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T