វាយតាំងថ្ងៃ២៥ ខែធ្នូ តែសំណាងបានហ្វេសប៊ុក កុំអី មិនដឹងថា វាយក្មេងស្រីម្នាក់ ឡើងដូចសត្វធាតុចឹងសោះ ទើបឃាត់ខ្លួន ប៉ុន្មានម៉ោងមុន!

//s5.kh1.co/d0/d0de6855c0d9db7a85af4960458ec2738bf3144a.jpg
សង្គម

 ១៦-មករា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

មិនចាញ់ នារិជើងខ្លាំង នៅមេសាងប៉ុន្មានទេ ពេលនេះ ក្មេងស្រីសិស្សសាលា​​ វាយក្មេងស្រីម្នាក់​ យ៉ាងដំណំ ធ្វើឲ្យជនរងគ្រោះ មិនបានទៅរៀនប៉ុន្មានសប្តាហ៍។

ភ្នំពេញ៖ ដោយសារតែកំណើនអ្នកស៊ែរ វីដេអូក្មេងសិស្សសាលា ព្រួតវាយក្មេងស្រីម្នាក់ ច្រើនជាលំដាប់ បានធ្វើឲ្យសមត្ថកិច្ច ដុតដៃដុតជើង ឃាត់ខ្លួន ក្មេងស្រីសិស្សសាលា៤នាក់ មកណែនាំ និងអប់រំ ជាមួយនឹងការសាកសួរ ពីដំណើរដើមទង នៃសាច់រឿងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះករណីមួយនេះ បានកើតឡើង តាំងពីថ្ងសទី២៥ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ តែមិនបានលេចចេញនូវវីដេអូអ្វីទេ​ ហើយក្មេងស្រីរងគ្រោះ ដែលមានឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ បានមានរបួសស្នាមស្ទើរពេញខ្លួន រហូតមិនបានទៅរៀន តែមិនហ៊ានប្រាប់អ្នកណាឲ្យដឹងពីរឿងនេះឡើយ។

ប៉ុន្តែក្នុងរសៀល ថ្ងៃទី១៦​ខែ មករា ឆ្នាំ២០២០ វីដេអូក្មេងស្រីប៉ុន្មាននាក់​ បានព្រួយវាយ​ ក្មេងស្រីម្នាក់​ ដោយចាប់ទះ ធាក់មួយទំហឹងច្រើនដង បានបែកធ្លាយ ពេញបណ្តាញសង្គមហ្វេសប៊ុក ទើបធ្វើឲ្យម្តាយជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត បាន​ទៅកាន់​នគរបា​ល​ប៉ុស្តិ៍ផ្សា​រដើមថ្កូវ ដើម្បី អន្តរាគមន៍និ​ងស្វែ​ងរក​តាម ក្មេងស្រីទាំងនោះ មកណែនាំ។

ទីបំផុត កាលពីប៉ុន្មានម៉ោងមុននេះដែរ ក្មេងស្រីជើងខ្លាំង៤នាក់ ក៏បានចូលខ្លួន ទៅនគរបា​ល​ប៉ុស្តិ៍​ រួចក៏សារភាពថាខ្លួន ពិតជាវាយ​ក្មេងស្រីម្នាក់ យ៉ាងដំណំពិតមែន​ នៅក្នុងថ្នាក់រៀន កាលពីប៉ុន្មានសប្តាហ៍មុន៕

ក្មេងស្រីសាលា វាយក្មេងស្រីម្នាក់
ក្មេងស្រីសាលា វាយក្មេងស្រីម្នាក់
ក្មេងស្រីសាលា វាយក្មេងស្រីម្នាក់
ក្មេងស្រីសាលា វាយក្មេងស្រីម្នាក់
ក្មេងស្រីសាលា វាយក្មេងស្រីម្នាក់
ក្មេងស្រីសាលា វាយក្មេងស្រីម្នាក់
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T