សាស្ត្រាចារ្យនៅHarvard៖ លិទ្ធិប្រជាធិបតេយ្យនឹងត្រូវបំផ្លាញ ពេលពលរដ្ឋខ្លាចរអានឹងនិយាយ

//s5.kh1.co/82/82389f67ead723a60a5ca48c3be8b5a889cefea5.jpg
សង្គម

 ១៦-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ជាអ្នកសេដ្ឋកិច្ចឥណ្ឌា​ និងជាសាស្ត្រាចារ្យមួយរូបក្នុងសាកលវិទ្យាល័យ ដ៏ល្បីរបស់អាមេរិកគឺ Harvard University លោកAmartya Sen ត្រូវបានគេស្គាល់ថាជាអ្នកបោះពុម្ពសៀវភៅCollective Choice and Social Welfare។​ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន សាស្ត្រាចារ្យរូបនេះ បានរៀបរាប់ដោយមិនលាក់លៀមថា លិទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមួយនឹងត្រូវបានបំផ្លាញ នៅពេលពលរដ្ឋក្នុងប្រទេសនោះខ្លាចរអានឹងនិយាយពីទុក្ខព្រួយរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាស្ត្រាចារ្យ Sen ដែលមានវ័យ ៨៣ ឆ្នាំហើយនោះ បាននិយាយអំពីស្ថានភាពនៃការភ័យខ្លាចក្នុងការបញ្ចេញមតិរបស់ប្រជាជនឥណ្ឌាទាក់ទិននឹងវិធីដែលរដ្ឋាភិបាល បានធ្វើឲ្យសាកលវិទ្យាល័យជាច្រើនស្ថិតក្រោមការគំរាមកំហែង និងមិនមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការនិយាយ។

លោកAmartya Sen
លោកAmartya Sen

លោកបន្តថា៖ «មតិឯកជនត្រូវបានប្រមូលផ្តុំដើម្បីផលប្រយោជន៍សាធារណៈ ដែលការនិយាយដោយគ្មានការភ័យខ្លាចពិតជាមានឥទ្ធិពលខ្លាំងណាស់​សម្រាប់ការចូលរួមមិនថាដើម្បីការរីកចម្រើនក្នុងតំបន់ ឬក្នុងឆាកនយោបាយនៃសង្គមណាមួយឡើយ។ ហើយបើក្នុងករណីមិនមានការបង្ហាញនូវក្តីបារម្ភរបស់ខ្លួន វាពិតជាអាក្រក់ខ្លាំងណាស់សម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ។»

សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard រូបនេះបន្ថែមថា បញ្ហាប្រឈមក្នុងការបញ្ចេញមតិពុំមែនជាឧបសគ្គសម្រាប់តែប្រជាជនធម្មតាឡើយ ប៉ុន្តែសម្រាប់គ្រូបង្រៀន និងនិស្សិតផងដែរ។ លោកថា មានបរិយាកាសភ័យខ្លាចនៅក្នុងប្រទេសឥណ្ឌា ពាក់ព័ន្ធនឹងសេរីភាពនៃការនិយាយក្នុងន័យពន្យល់ លើមុខវិជ្ជាសិក្សាខ្លះៗ។ ភ័យខ្លាចត្រង់ថា​ សាកលវិទ្យាល័យជាច្រើនកំពុងដាក់វិន័យហាមឃាត់លើគ្រូ និងនិស្សិតមិនឲ្យនិយាយនូវអ្វីដែលគេជឿថាទាក់ទងនឹងការរៀនសូត្រ។ ដូច្នេះពួកគេពិបាកនឹងស្វែងយល់អស់ពីពោះ លើមុខវិជ្ជាមួយចំនួនណាស់។

លើសពីនោះ លោកSenថា ប្រសិនបើគ្រូបង្រៀនហ៊ាននិយាយ ឬអញ្ជើញវាគ្មិនណាម្នាក់មកធ្វើបទបង្ហាញទាក់ទងនឹងរឿងរសើបទាំងនោះ ពួកគេអាចនឹងប្រឈមនឹងការបាត់បង់ការងារ។

ឆ្លើយតបនឹងសំណួររបស់អ្នកការសែត​ សាស្ត្រាចារ្យរូបនេះថា ស្ថានភាពភ័យខ្លាចរបស់ពលរដ្ឋឥណ្ឌាក្នុងការនិយាយពីកង្វល់របស់ខ្លួននៅតែបន្តមាន។ លោកថាវាពិតជាលំបាកក្នុងការបង្ហាញនូវឆន្ទៈរបស់ខ្លួន ព្រោះថាមនុស្សមួយចំនួននឹងចាត់ទុកអ្នកដែលហ៊ាននិយាយពីភាពអវិជ្ចមាននៅក្នុងសង្គម ថាជាមនុស្សក្បត់ជាតិ។ ការចោទប្រកាន់បែបនោះ បានប៉ះពាល់ការបង្រៀនរបស់គ្រូ និងការរៀនសូត្ររបស់និស្សិត ខណៈមានវីដេអូខ្លះត្រូវបានគេកាត់តបន្ថែមបន្ថយ(Fake video)នូវអ្វីដែលពួកគេមិនបាននិយាយទាល់តែសោះ។ ប៉ុន្តែចំពោះទស្សនៈផ្ទាល់ខ្លួន លោកថាបើម្នាក់ៗធ្វើអ្វីមួយដោយភាពត្រឹមត្រូវ ចូរកុំខ្លាចនឹងសហការគ្នា។ លោកបានបញ្ជាក់ឃ្លាច្បាស់ៗថា៖ «ចូលរួមទាំងអស់គ្នា ច្បាស់ណាស់យើងនឹងមានឥទ្ធិពល»៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T