ក្មេងប្រុសគួរឲ្យស្រលាញ់ម្នាក់ បានបង្ហាញអារម្មណ៍ពុះកញ្ជ្រោលយ៉ាងខ្លាំង ខណៈពេលបានឃើញទឹកភ្លៀងជាលើកដំបូងក្នុងឆាកជីវិតនៅអូស្ត្រាលី (មានវីដេអូ)

//s5.kh1.co/41/41cfbb3eb9af9e3295d536f1605e44ee54061862.jpg
សង្គម

 ១៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្មេងតូចម្នាក់ បានបង្ហាញពីអារម្មណ៍ពិត ក្រោយបានឃើញទឹកភ្លៀងលើកដំបូង

អូស្រ្តាលី៖ ក្មេងប្រុសទើបនឹងចេះដើរតេះតះម្នាក់ បានបញ្ចេញនូវអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយរូបគេបានលេងទឹកភ្លៀងនៅក្នុងបរិវេណក្បែកសិដ្ឋានរបស់គេ ជាលើកដំបូងក្នុងឆាកជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Mckenzie ដែលត្រូវជាម្ដាយរបស់ Sunni បានបង្ហាញពីអារម្មណ៍ដ៏រីករាយរបស់កូនប្រុសនាង តាមរយៈការថតឃ្លីបវីដេអូខ្លីមួយ ខណៈ Sunni កំពុងដើរសំដៅទៅខាងក្រៅផ្ទះ បន្ទាប់ពីរូបគេបានឃើញភ្លៀងមួយមេកំពុងបង្អុរធ្លាក់ចុះ  ដែលជាឱកាសលើកដំបូងរបស់ Sunni តាំងពីបានចាប់កំណើតអស់រយៈពេល ១៨ ខែមកនេះ។ ហើយលើសពីនេះទៅទៀត ភ្លៀងមួយមេនេះ ក៏ជាភ្លៀងលើកដំបូងនៅក្នុងតំបន់ New South Wales Hunter ប្រទេសអូស្ត្រាលីផងដែរ ក្រោយជួបប្រទះនូវគ្រោះរាំងស្ងួតយ៉ាងយូរ និងខកខានភ្លៀងជាង ៣ ឆ្នាំមកហើយ។

នេះបើតាមសម្ដីរបស់អ្នកស្រី Mckenzie បានប្រាប់ឲ្យដឹងថា Sunni ពិតជាមានអារម្មណ៍ភ្ញាក់ផ្អើល និងអន្ទះសារចង់លេងទឹកភ្លៀងនោះជាខ្លាំង ព្រមទាំងលាន់មាត់ថា “ វ៉ោវ ” ខណៈពេល Sunni បានឃើញទឹកភ្លៀងជាលើកដំបូងនោះ។ ហើយអ្នកស្រីបានបន្តថា Sunni គឺជាក្មេងប្រុសម្នាក់ដែលចូលចិត្តលេងទឹកណាស់ ហើយក៏ធ្លាប់បានលេងទឹកទុយយោពីមុនមកដែរ ប៉ុន្តែគេហាក់ដូចជាទទួលបាននូវអារម្មណ៍ប្លែក និងអស្ចារ្យជាងមុន ក្រោយពីបានឃើញទឹកភ្លៀងពិត ជាលើកដំបូង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Sunni ​​​​​​កំពុងលេងទឹកភ្លៀង
Sunni ​​​​​​កំពុងលេងទឹកភ្លៀង
Sunni កំពុងលេងភក់
Sunni កំពុងលេងភក់
Sunni ឈរខាងក្រៅ
Sunni ឈរខាងក្រៅ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T