ដួលគ្រេច ឬមានគ្រោះថ្នាក់ បើមានសញ្ញាទាំងនេះបញ្ជាក់ថាបាក់ឆ្អឹងហើយ!

//s5.kh1.co/07/0726691384a7ddf918bbc73fc032ee90cd90e061.jpg
នារី

 ១៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នៅ​ពេល​យើង​ដួល ឬ​ជួប​គ្រោះ​ថ្នាក់​អ្វី​មួយ បង្ក​ឲ្យ​បាក់​ឆ្អឹង ហើយ​ឆ្អឹង​នោះ​បាក់​បិទ​មុខ ដែល​យើង​មិន​មើល​​ដឹង​ដោយ​ភ្នែក​ទទេ។

អាការៈ​បាក់​ឆ្អឹង​មាន​២​ប្រភេទ គឺ​ការ​បាក់​ឆ្អឹង​​បិទ​មុខ (ឆ្អឹង​បាក់​ខាង​​ក្នុង មើល​មិន​ឃើញ) និង​ការ​បាក់​បើក​មុខ (ឆ្អឹង​លៀន​ចេញ​មក​ក្រៅ​សាច់)។ នៅ​ពេល​យើង​ដួល ឬ​ជួប​គ្រោះ​ថ្នាក់​អ្វី​មួយ បង្ក​ឲ្យ​បាក់​ឆ្អឹង ហើយ​ឆ្អឹង​នោះ​បាក់​បិទ​មុខ ដែល​យើង​មិន​មើល​​ដឹង​ដោយ​ភ្នែក​ទទេ តើ​មាន​សញ្ញា​អី​សម្គាល់​ខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សញ្ញា​បញ្ជាក់​ថា​បាក់ឆ្អឹង

បច្ចេកវិទ្យា​ទំនើប គេ​អាច​ដឹង​ថា​ឆ្អឹង​ខាង​ក្នុង​បាក់ ឬ​ស្រាំ ដោយសារ​ការ​ថត​កាំរស្មី​អ៊ិច ក្រៅ​​ពី​នោះ​យើង​ក៏​អាច​ដឹង​តាម​រយៈ​សញ្ញា​សម្គាល់​មួយ​ចំនួន​ខាង​ក្រោម​នេះ។

– ឡើង​រឹង ហើយ​តឹង​អវយវៈ​ដែល​គ្រេច ឬ​ជួប​គ្រោះ​​ថ្នាក់
– ឈឺ​ចាប់​ខ្លាំង
– ហើម
– មាន​ស្នាម​ជាំ
– ខូច​ទ្រង់ទ្រាយ​កន្លែង​​ដែល​បាក់
– សំឡេងឆ្អឹងកកិតគ្នា
– ការ​ធ្វើ​ចលនា​មិន​ប្រក្រតី។

២. ត្រូវ​ធ្វើ​ដូច​ម្តេច​បើ​ឆ្អឹង​បាក់

– ស្អំ​កន្លែង​របួស​ដោយ​ទឹកកក ឬ​ទឹក​ត្រជាក់ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ហើម
– បើ​មុខ​របួស​ឆ្អឹងបើក ហាម​ស្អំ​ទឹក​ត្រជាក់ ឬ​ទឹកកក​ពី​លើ
– បើ​បាក់​ដៃ ឬ​ឆ្អឹង​ស្មា ត្រូវ​ដាក់​ដៃ​ដែល​បាក់​ទទឹង​ដង​ខ្លួន ហើយ​ទ្រ​កែង​ដៃ
– យក​កន្សែង ឬ​កំណាត់​មក​ចង​ទ្រ​ដៃ​ដែល​បាក់ រួច​ចង​ថ្ពក់​ជាប់​នឹង​ក
– បើ​ឆ្អឹង​ជើង​បាក់ ត្រូវ​ចង​អប​ជើង​ជាមួយ​ឫស្សី ឈើ​វែង ឬ​អប​ជាមួយ​ជើ​ងមិន​បាក់
– មិន​ត្រូវ​រុំ​បង់​លើ​កន្លែង​ដែល​បាក់​ឆ្អឹង
– មិន​​ត្រូវ​ប្តូរ​ទីតាំង​អវយវៈ​ដែល​​មាន​របួស​ឡើយ
– បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T