ខ្សែប្រយុទ្ធឆ្នើមរបស់ Juventus រូបនេះ និយាយថាស្វាគមន៍ជានិច្ចឲ្យតែ Pogba ចង់ត្រឡប់មកវិញ

//s5.kh1.co/e6/e6e04cd7624ae65e8ae752fb747ba1586ce88a96.jpg
កីទ្បា

 ១៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Higuain និយាយថា Juventus ស្វាគមន៍ជានិច្ចសម្រាប់កីឡាករល្អដូចជា Pogba

អ៉ីតាលី៖ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំកីឡាករ Gonzalo Higuain បាននិយាយថា Juventus បើកទ្វារស្វាគមន៍ជានិច្ចសម្រាប់កីឡាករល្អ ដូចជា Pogba ស្របពេលអនាគតរបស់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅទឹកដី Old Trafford ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Gonzalo Higuain
  កីឡាករ Gonzalo Higuain

ពាក្យសម្ដីនេះបាននិយាយក្រោយ Higuain ត្រូវបានអ្នកកាសែតសួរពីគំនិតរបស់លោក ជុំវិញរបាយការណ៍រប​ស់កាសែត Skysports ដែលចុះផ្សាយថា Paul Pogba អាចនឹងចាកចេញពី Manchester United  ត្រឡប់មក Juventus។

ដោយភ្លាមៗនោះខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនបានឆ្លើយទៅវិញយ៉ាងខ្លីថា៖

"កីឡាករល្អតែងតែស្វាគមន៍ជានិច្ច ប៉ុន្តែរឿងនេះវាអាស្រ័យលើការសម្រេចចិត្តរបស់ក្លិប។"

Gonzalo Higuain
Paul Pogba
Paul Pogba

គួរឲ្យដឹងដែរថា Juventus នៅតែចិញ្ចឹមចិត្តចង់បាន Pogba ដោយកាលពីថ្ងៃពុធម្សិលមិញកាសែត Tuttosport របស់អ៉ីតាលី បានចុះផ្សាយថាក្រុមសេះបង្កង់ គ្រោងនឹងដាក់កីឡាករឆ្នើម២រូបរួមមាន ខ្សែបម្រើ Adrien Rabiot និង ខ្សែប្រយុទ្ធ Paulo Dybala ក្នុងកិច្ចព្រមព្រៀងជាថ្នូរប្ដូរយក Pogba ដោយ Manchester United អាចរើសយកមួយក្នុងចំណោមកីឡាករទាំងពីរនេះ៕

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T