អ្នកណាចឹងខ្លះ? មាន សូនីតា ថាខ្លាចជីវិតគូ ដោយសារតែចំណុចទាំងនេះ!

//s5.kh1.co/8d/8d446dd18b4103eda62059debe5f6b29b041c8ce.jpg
នារី

 ១៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រឿងជីវិតពិតគឺពិតជាមិនស្រស់ស្អាតដូចជាក្នុងរឿងកុនដ្រាម៉ាទាំងអស់នោះទេ ពេលខ្លះនិយាយចេញមកគឺវាស្រួលណាស់ ប៉ុន្តែនៅពេលដែលយើងជួបការពិតជាក់ស្តែង គឺវាផ្ទុយស្រលះពីការស្រមៃរបស់យើង ដូចជាចំណុចទាំងប៉ុន្មានដែលមាន សូនីតាលើកឡើងខាងក្រោមនេះ គឺវាមានលក្ខណៈសមហេតុសមផលម៉្យាងដែរ។

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ តែកំសត់ស្នេហ៍កញ្ញា មាន សូនីតា ដោយកន្លងមកគេតែងសង្កេតឃើញថា ភាគច្រើននាងតែងតែនិយមចូលចិត្តបង្ហោះ Status ដ្រាម៉ាស្នេហាឯកា កំសត់ស្នេហ៍តែម្នាក់ឯង ដោយមិនទាន់ហ៊ានបើកបេះដូង ទទួលយកបុរសណាម្នាក់ មកថែបេះដូងនៅឡើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីម្សិលមិញនេះផងដែរ តារាសម្តែងស្រីសម្លេងស្រួយស្រេះរូបនេះ ក៏បានធ្វើការបង្ហោះនូវStatus មួយ ដែលរៀបរាប់ប្រាប់ពីមូលហេតុដែលនាង ខ្លាចជីវិតគូ មិនទាន់ចង់រៀបការ ដោយក្នុងនោះ កញ្ញា មាន សូនីតា បានរៀបរាប់ថា៖

«ហេតុអីបានជាខ្ញុំខ្លាចមានជីវិតគូ? មនុស្សភាគច្រើនប្រហែលជាមិនបានគិតច្រើនដល់ថ្នាក់នឹង ដូចខ្ញុំទេមើលទៅ ព្រោះគេគិតថាបើស្រលាញ់គ្នាចាំបាច់គិតច្រើនម៉េស ចាំពេលមានបញ្ហាកាលចាំគិតទៀត ហើយដោះស្រាយតាមនឹងទៅ ...។ ពេលខ្លះខ្ញុំចេះតែមានអារម្មណ៍ថាជីវិតគូពិបាកព្រោះ អ្វីៗទាំងអស់ត្រូវចែករំលែកទាំងអស់មិនដូចពេលនៅម្នាក់ឯងទេ ដូចជាត្រូវប្រើបន្ទប់ទឹករួមគ្នា គេងគ្រែជាមួយគ្នា ទៅណាមកណាត្រូវប្រាប់គ្នា ធ្វើអ្វីត្រូវសុំការអនុញ្ញាតិ អ្វីៗត្រូវចែករំលែកអោយមនុស្សម្នាក់ទៀតដែលជាអ្នកដ៏ទៃសុទ្ធសាធ តែត្រូវមកជិតស្និតជាមួយយើងបំផុតដែលហៅ " លោកប្តី " រឺ " ប្រពន្ធសំលាញ់ " ។»

មាន សូនីតា
មាន សូនីតា

មិនតែប៉ុណ្ណោះ នាងក៏បានលើកយកនូវចំណុចចំនួន២ ដែលនាងតែងតែគិតកន្លងមក៖

«ធុញខ្លួនឯង: ដែលគិតអត់ថាពេលខ្លះយើងក៏ឈ្លោះគ្នាជាមួយខ្លួនឯង ទម្រាំមានមនុស្សម្នាក់ទៀត ចឹងបានន័យថាគំនិត២បាត់ហើយ គេម៉េចចេះតែសម្របជាមួយយើងរហូតទេ ហើយយើងក៏មិនអាចតាមគេរហូតដែរ។ មានតែពាក្យ១មាត់ទេថា " យោគយល់ " គ្នាទៅវិញទៅមក បាននៅចុះសម្រុងគ្នា ។ខ្ចិល : កន្លងមកខ្ញុំតែងខ្ចិលនឹងអានសៀវភៅថ្មី ព្រោះមនុស្សប្រៀបដូចជាសៀវភៅចឹង មានសាច់រឿងខុសៗគ្នា រសជាតិផ្សេងៗគ្នា ទំលាប់ផ្សេងៗគ្នា ចំណង់ចំណូលចិត្តក៏មិនដូចគ្នាដែរ ទំរាំបានស្គាល់ម្នាក់នឹងមិចក៏ចំណាយពេល៥-6ខែ ស្វែងយល់គ្នាត្រូវគ្នាអត់ទៅមុខ១គ្នាកើតអត់ មិចក៏ ១ឆ្នាំ ឃើញអត់យូរណាស់ហើយបើអត់ត្រូវគ្នាបែប ត្រូវរកសៀវភៅថ្មីអានទៀត។ Hmmm... ចឹងហើយបានខ្ញុំខ្ចិលស្វែងយល់ពីមនុស្សថ្មីៗ នឹងណា៎ ...ព្រោះមិនដឹងចំណាយពេលម៉ានបានរកឃើញសៀវភៅល្អ អានអោយបានចប់ទៅ។ ហើយពេលខ្លះក៏បានលួងលោមខ្លួនឯងថា មកពីមិនទាន់ដល់គូរយើង បើជួបមនុស្សប្រហែលអត់ខ្ចិលទេមើលទៅ អ្វីៗក៏អាចទៅរួចដែល មែនអត់?»៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T