ម្ចាស់បទ «Ngut Toeung Ngut» លោក Toey Atibodin នឹងមកជួបអ្នកគាំទ្រនៅ ភី អិន អិន!

//s5.kh1.co/d5/d5444f51823eddef98f28473d51d2fd8effde0a7.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងថៃលោក Toey ម្ចាស់បទ «Ngut Toeung Ngut» នឹងមកអង្រួនឆាកតន្រ្តី «Boostrong Music On Fire» របស់ភីអិនអិន នៅសប្តាហ៍នេះ។

ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងថៃលោក Toey ភាគច្រើនទស្សនិកជនសុទ្ធតែបានស្គាល់គាត់តាមរយៈបទចម្រៀងដ៏ល្បីមួយបទចំណងជើង «Ngut Toeung Ngut» ដែលធ្វើឱ្យម្នាក់ៗ មិនថាចាស់ ឬក្មេងបានរីករាយជាមួយបទចម្រៀងមួយបទនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងលោក Toey Atibodin
តារាចម្រៀងលោក Toey Atibodin

ដោយសារតែមានការគាំទ្របែបនេះ ទើបស្ថានីយទូរទស្សន៍ ភី អិន អិន បានអញ្ជើញរូបលោកមកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី «Boostrong Music On Fire» ដោយអនុញ្ញាតិឱ្យទស្សនិកជនមកជួបផ្ទាល់ ច្រៀង កម្សាន្តជាមួយលោកដោយសេរីនៅស្ទូឌីយោ​របស់​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន

https://s5.kh1.co/__image/w=650,h=366,q=100/f2/f26f62af2821aa734206665a97ec45cd4ee95fff.jpg

នៅថ្ងៃនោះដែរ មិនត្រឹមតែបទចម្រៀង «Ngut Toeung Ngut» ប៉ុណ្ណោះទេ Toey ក៏នឹងលើកយកបទចម្រៀងចំនួនបីបទផ្សេងទៀតមកបង្ហាញជូនទស្សនិកជន។ ​ជឿជាក់ថាសប្តាហ៍​​នេះនឹងមាន​ភាព​ខុស​ប្លែក​ពី​សប្តាហ៍​កន្លង​ទៅ​ពិត​ជា​មិន​ខាន។

ដោយឡែកសម្រាប់តារាចម្រៀងខ្មែរយើងដែលមានវត្តមានក្នុងថ្ងៃតែមួយជាមួយលោកក៏សុទ្ធសឹងតែជាតារាដែលមានឈ្មោះបោះសម្លេង និងមានអ្នកគាំទ្រយ៉ាងច្រើនមានដូចជា កញ្ញា យូរី កញ្ញា រុន​ រីយ៉ា និងក្រុមតារារ៉ក់ Dreaming Band

  កញ្ញា យូរី 
  កញ្ញា យូរី 
  កញ្ញា រុន​ រីយ៉ា
  កញ្ញា រុន​ រីយ៉ា
  ក្រុមតារារ៉ក់ Dreaming Band  
  ក្រុមតារារ៉ក់ Dreaming Band  

តារាចម្រៀងខ្មែរ និងថៃខាងលើនេះ នឹងជួបជុំគ្នាអង្រួនឆាកតន្ត្រី «Boostrong Music On Fire» នៅថ្ងៃសៅរ៍ ទី១៨​ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ​ នៅស្ទូឌីយោ ភី អិន អិន​ ព្រែកព្នៅ​

មិនត្រឹមតែទទួលបានភាពសប្បាយរីករាយជាមួយតារាចម្រៀងប៉ុណ្ណោះទេ ទស្សនិកជនក៏នៅមានឱកាសទទួលបានរង្វាន់ពិសេសពីកម្មវិធី គឺការលេងហ្គេម «ប៊ូស្ត្រងតេឈ្នះលុយ» ដែលមានទឹកប្រាក់ចាប់ពី ២០០,០០០ (២សែន​រៀល) ដល់មាសមួយតម្លឹងថែមទៀតផង ដែលកម្មវិធី «ប៊ូស្ត្រងតេឈ្នះលុយ» នេះនឹង​ធ្វើឡើងរៀងរាល់សប្តាហ៍ក្នុងកម្មវិធី «Boostrong Music On Fire» របស់ ភី អិន អិន

ទស្សនាឃ្លីបខ្លីសូមចុច៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T