ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ ត្រូវបានឪពុកវ៉ៃ និងគ្រវាត់ចេញពីក្នុងឡាន ដែលហេតុការណ៍ បន្ទាប់ទៀតគឺបុរសដែល ជាឪពុកនេះ មានគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត។

យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែមីនានេះ បុរសម្នាក់ដែលជាជនជាតិចិន ដែលមានឈ្មោះថា Gan បានឡើងជិះតាក់ស៊ីមួយគ្រឿង ជាមួយនឹងកូនស្រីដើម្បីទៅ មើលប្រពន្ធរបស់ខ្លួន។ តែបន្ទាប់ពីចូលទៅដល់ក្នុងឡាន បុរសនេះស្រាប់តែវាយកូនស្រីរបស់ខ្លួន និងវាយខ្ទប់នឹងកញ្ចក់ ហើយគ្រវែងចេញទៅក្រៅតែម្ដង។ បន្ទាប់ពីឡានតាក់ស៊ីឈប់ បុរសនេះស្ទុះរត់ចេញពីក្នុងឡានតែម្ដង ហើយត្រូវឡានដឹកទំនិញ បុកតែម្ដង និងស្លាប់ភា្លមៗដូចគ្នា។

សម្រាប់ពេលបច្ចុប្បន្ន អាការៈរបស់ក្មេងនេះគឺធម្មតា ហើយជីវិតរបស់នាងក៏មិនមានគ្រោះថ្នាក់អ្វីដែរ។ ចំណែកឯហេតុការណ៍នេះ ប៉ូលីសកំពុងតែធ្វើការសើុបអង្កេតបន្ថែម។

តើប្រិយមិត្ដយល់យ៉ាងណា? 



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]