ក្រុមហ៊ុនរថយន្តស្វយ័ត Automobili Lamborghini បន្តរីកចម្រើនជាលំដាប់ពាសពេញពិភពលោក ហើយបានបង្កើតកំណត់ត្រាលក់ជាប្រវត្តិសាស្រ្ត គឺលក់ដាច់អស់ដល់ទៅ ៨,២០៥ គ្រឿងនៅក្នុងឆ្នាំ ២០១៩!

//s5.kh1.co/1a/1a137f5d4968d357e3307841eafd3866bbeb6206.jpg
សង្គម

 ១៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅក្នុងកម្មវិធីបូកសរុបផ្នែកហិរញ្ញវត្ថុឆ្នាំ ២០១៩ (Fiscal Year 2019) ដែលគិតពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ការលក់ និងទិញរបស់ក្រុមហ៊ុនរថយន្តស្វយ័ត​ Automobili Lamborghini បន្តរីកចម្រើនជាលំដាប់។ ទន្ទឹមនឹងកំណើនលក់ដាច់ដល់ទៅ ៤៣% នៃការលក់ចេញពី ៥,៧៥០ គ្រឿង ដល់ ៨,២០៥ គ្រឿងទៅជុំវិញពិភពលោក ក្រុមហ៊ុនរថយន្តស្ព័រទំនើបរបស់អ៊ីតាលីនេះ ពិតជាអស្ចារ្យណាស់ ដែលសម្រេចបានកំណើនលក់ក្នុងរយៈពេល ៩ ឆ្នាំជាប់គ្នា ហើយបានបង្កើតកំណត់ត្រាលក់ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Stefano Domenicali ប្រធានក្រុមហ៊ុន និងជាប្រធាននាយកប្រតិបត្តិរបស់រថយន្ត Lamborghini មានប្រសាសន៍ថា៖

«ឆ្នាំ ២០១៩ ជាឆ្នាំដែលយើងទទួលបានជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់យើង។ ក្រុមការងាររបស់យើងបានសម្រេចបានការងារដ៏ជោគជ័យ គឺទទួលបានកំណើននៃការលក់ជាលំដាប់ជាងរៀងរាល់ឆ្នាំ។ នៅក្នុងពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ យើងទទួលបានចំនួនលក់កើនឡើងលើសពីទ្វេដងទៅទៀត ដែលជាជោគជ័យមួយដែលមិនគួរឱ្យជឿ។ នេះបញ្ជាក់យ៉ាងច្បាស់ពីឥទ្ធិពលនៃម៉ាករបស់យើង ក៏ដូចជាគុណភាព និរន្តរភាព និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់យើង»។

ប្រសាសន៍របស់លោក​ Stefano Domenicali
រថយន្តស្វយ័ត Lamborghini
រថយន្តស្វយ័ត Lamborghini

លោកបន្តថា៖

«គ្រាន់តែម៉ាករថយន្តស្ព័រទំនើប SUV របស់យើង លក់ដាច់អស់ដល់ទៅជិត ៥,០០០ គ្រឿង  ដែលជិតស្មើទៅនឹងចំនួនលក់សរុបរបស់យើងកាលពីឆ្នាំ ២០១៨ ទៅហើយ។»

  ប្រសាសន៍របស់លោក​ Stefano Domenicali

របាយការណ៍រួមបង្ហាញថា រថយន្តរបស់យើងត្រូវបានលក់ដាច់ចំនួន ២,៣៧៤ គ្រឿង ក្នុងនេះដែរ យើងសង្កេតឃើញថា វាលក់ដាច់ផ្តាច់គេនៅសហរដ្ឋអាមេរិក បន្ទាប់មកចិន (៧៧០គ្រឿង) ចក្រភពអង់គ្លេស (៦៥៨គ្រឿង) ជប៉ុន (៦៤១គ្រឿង) អាឡឺម៉ង់ (៥៦២គ្រឿង) មជ្ឈឹមបូព៌ា (៣៨៧គ្រឿង) កាណាដា (៣៧៦គ្រឿង) និងអ៊ីតាលី (៣៧០គ្រឿង)។ ទីផ្សារទាំងអស់នេះ បានបន្តបង្កើនការចែកចាយយ៉ាងច្រើន ព្រមទាំងបានបង្កើតកំណត់ត្រាលក់ជាក្នុងប្រវត្តិសាស្រ្តរបស់ជាតិទៀតផង។

រថយន្តស្វយ័ត Lamborghini
រថយន្តស្វយ័ត Lamborghini

ម៉ូឌែលរថយន្តស្ព័រទំនើបទាំងពីរ ទទួលបានការគាំទ្រ និងលក់ដាច់ច្រើនបំផុត។ រថយន្តស្ព័រ Lamborghini Aventador ម៉ាស៊ីន V12 ដែលត្រូវបានចែកចាយទៅកាន់អតិថិជនដល់ទៅ ១,១០៤ គ្រឿងនេះ បានបង្ហាញច្បាស់ពីភាពខ្លាំងក្លារបស់យើង។ ចំណែកឯរថយន្ត Lamborghini Huracán ម៉ាស៊ីន​ V10 ដែលត្រូវបានគេណែនាំថាជា Huracán EVO កាលពីឆ្នាំ ២០១៩ ជាមួយនឹងការរចនាថ្មី និងបច្ចេកវិទ្យាកាន់តែប្រសើររបស់វា ត្រូវបានលក់អស់ចំនួន ២,១៣៩ គ្រឿង។

នៅឆ្នាំ ២០១៩ ក្រោយពីចាប់ផ្តើមផលិតបានត្រឹមតែ៥ឆ្នាំ រថយន្ត Lamborghini Huracán លេខ ១៤០២២ បានបំបែកឯកត្តកម្មនៅក្នុងចំណោមសេ៊រីរថយន្ត ដែលវាបានទទួលភាពជោគជ័យ លើសរថយន្តម៉ាក Gallardo ដែលចេញមុនវាទៅទៀត ដោយហេតុថារថយន្តនោះលក់ដាច់ក្នុងបរិមាណដូចគ្នា ដោយប្រើពេល១០ឆ្នាំ ប៉ុន្តែ Huracán ប្រើពេលត្រឹមតែ៥ឆ្នាំ ដូច្នេះវាបានក្លាយជាប្រភេទរថយន្ត Lamborghini ដែលទទួលបានជោគជ័យលើសគេ ផ្នែកលក់។

រថយន្តស្វយ័ត Lamborghini
រថយន្តស្វយ័ត Lamborghini

ដូចដែលបានរំពឹងទុក រថយន្តស្ព័រទំនើប Super SUV Urus ជាកត្តារួមចំណែកយ៉ាងច្រើនដល់ការកើនឡើង នៃការលក់ជាសកលក្នុងក្រុមហ៊ុន ដោយសារតែភាពល្អឥតខ្ចោះរបស់វា។​ រយៈពេលពេញមួយឆ្នាំដំបូងនៅក្នុងទីផ្សារ  ចំនួនលក់ដាច់កើនឡើងដល់ទៅ១៨២% ពី ១,៧៦១គ្រឿង ក្នុងឆ្នាំ ២០១៨ ដល់ ៤,៩៦២ គ្រឿងនៅឆ្នាំ ២០១៩។

គួរបញ្ចាក់ផងដែរថា ក្រៅពីតួលេខនៃរថយន្តដែលលក់ដាច់ Lamborghini សម្រេចបានគោលដៅហិរញ្ញវត្ថុ ជាច្រើនសំខាន់ៗផ្សេងទៀត ដែលលើសពីការគ្រោងទុកនៅក្នុងឆ្នាំ ២០១៩ នេះ។

ម៉ូឌែលរថយន្តថ្មី ក្នុងឆ្នាំ ២០១៩ 

Lamborghini បានចាប់ផ្តើមឆ្នាំ ២០១៩ ដោយការដាក់បង្ហាញរថយន្តទើបតែចេញថ្មី គឺ Huracán EVO ស៊េរីម៉ាស៊ីន V10 ដែលជាម៉ូឌែលចុងក្រោយនៃរថយន្តស្ព័រទំនើបកង់បួន។ ដោយមានការរចនាម៉ូដថ្មី ជាមួយនឹងថាមវន្តយានយន្ត ដែលល្អប្រសើរជាងមុន វាគឺជារថយន្ត Lamborghini ដំបូងគេដែលមានតក្កវិជ្ជាព្យាករណ៍លើការគ្រប់គ្រងឌីជីថលយានយន្ត និងមានបំពាក់នូវប្រព័ន្ធត្រួតពិនិត្យរថយន្ត Lamborghini ក៏ដូចជាកង់ និងចង្កូតគ្រប់កង់ ដើម្បីឲ្យប៉ារ៉ាម៉ែត្របានកំណត់ឡើងវិញ នៃការឆ្លើយតបភាពរហ័សរហួន និងភាពងាយស្រួលក្នុងការបើកបរ។

គួររំលឹកទៅលើពិព័រណ៍រថយន្តនៅទីក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ២០១៩ រថយន្ត Lamborghini Huracán EVO Spyder ស៊េរីថ្មី ដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន និងធ្វើឲ្យអ្នកបើកបរមានអារម្មណ៍រំភើប ដែលលក្ខណៈទាំងនេះមិនមាននៅក្នុងរថយន្តផ្សេងៗទៀត ហើយវាត្រូវបានសហការឡើងរួមគ្នា ជាមួយភាគីផ្សេងទៀត ដែលធ្វើឲ្យវាក្លាយទៅជាម៉ូឌែលទី ២ នៅក្នុងខ្សែស្រឡាយ V10 Huracán EVO

រថយន្តស្វយ័ត Lamborghini
រថយន្តស្វយ័ត Lamborghini

កាលពីខែមិថុនា រថយន្ត Lamborghini Huracán Sterrato Automobili Lamborghini បានធ្វើការសិក្សាស្វែងយល់អំពីវិធីសាស្រ្ត ធ្វើឲ្យបទពិសោធន៍បើកបររថយន្តរបស់អ្នកកាន់តែអស្ចារ្យ។​ បើផ្អែកទៅលើសមត្ថភាពរបស់រថយន្តស្ព័រទំនើប V10 Huracán គំនូសរចនា Sterrato នៅលើរថយន្តនេះ ត្រូវបានគេយកធ្វើជាគំរូសម្រាប់រថយន្ត Urus Super SUV ដោយបង្កើតនូវបទពិសោធន៍ថ្មីដល់អ្នកបើកបរ គឺធ្វើឲ្យពួកគេមានអារម្មណ៍រីករាយខណៈពេលបើកបរ ដែលនេះបញ្ជាក់យ៉ាងច្បាស់អំពីភាពប្រឹងប្រែងរបស់ Lamborghini ក្នុងការរុករកបច្ចេកវិទ្យាថ្មី ប្លែក សម្រាប់រថយន្តស្ព័រទំនើបរបស់យើង។

ចំណែកកាលពីខែសីហាវិញ Lamborghini បានដាក់បង្ហាញរថយន្ត Lamborghini Aventador SVJ 63 Roadster ដែលជាប្រភេទរថយន្តស្ព័រទំនើប ម៉ាស៊ីន V12 ដោយមានចំនួនកំណត់ នៅឯពិព័រណ៍រថយន្ត Monterey Car Week សហរដ្ឋអាមេរិក។ រថយន្ត​ SVJ Roadster បានបង្ហាញជាសាធារណៈលក្ខណៈផ្តាច់មុខ បន្ទាប់ពី SVJ 63 coupé ដែល SVJ Roadster លើកឡើងថាត្រូវផលិតត្រឹមតែ ៦៣ គ្រឿងប៉ុណ្ណោះ ដើម្បីជាការរំលឹក និងតំណាងដល់ក្រុមហ៊ុនដែលបានបង្កើតឡើងនៅឆ្នាំ ១៩៦៣ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ Lamborghini បានផ្តល់ពានរង្វាន់ដល់រថយន្ត SVJ 63 Roadster ទៅលើជ័យជម្នះក្នុងការប្រណាំងរថយន្ត ព្រមជាមួយនឹងការសម្ពោធរថយន្ត Huracán EVO GT ដែលចំនួនមានកំណត់ ត្រឹមតែ ៣៦ គ្រឿង ដើម្បីអបអរដល់ជ័យជម្នះដល់ទៅពីរលើក នៅឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងការប្រកួត ២៤ ម៉ោងនៃ Daytona និង១២ម៉ោង នៃ Sebring។ 

រថយន្តស្វយ័ត Lamborghini
រថយន្តស្វយ័ត Lamborghini

ទស្សនវិស័យ និងគោលការណ៍ថ្មី ប្លែកពីគេ របស់ Lamborghini កំពុងទទួលបានភាពជោគជ័យខ្លាំង គឺការផលិតរថយន្ត ដែលផ្តល់ឱកាសឲ្យអ្នកបើកបរអាចច្នៃ Lamborghini របស់ពួកគេបានតាមចិត្ត។ ទិន្នន័យបានបង្ហាញថា ជាង ៥០ភាគរយ នៃរថយន្តស្ព័រទំនើបៗរបស់ Lamborghini ដែលលក់ដាច់​ គឺជាប្រភេទដែលមានលក្ខណៈផ្ទាល់ខ្លួននេះ តាមរយៈកម្មវិធី Ad Personamam របស់ Lamborghini

នៅក្នុងខែវិច្ឆិកា Automobili Lamborghini បានបង្ហាញរថយន្តដែលផលិតឡើង ប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់ខ្លួន គឺ Lamborghini Lambo ម៉ាស៊ីន V12 Vision Gran Turismo មុនការប្រកួតផ្តាច់ព្រ័ត្រពិភពលោកឆ្នាំ ២០១៩ យកពានរង្វាន់ FIA  Gran Turismo នៅរដ្ឋ Monte Carlo នៃប្រទេស Monaco ។ រថយន្ត Lambo V12 Vision GT នេះ ត្រូវបានផលិតឡើងប្រកបដោយចក្ខុវិស័យខ្ពស់ ដោយធ្វើការសង្កត់ធ្ងន់លើ «ភាពរីករាយក្នុងការបើកបរ» នៅក្នុងបរិយាកាសឌីជីថលនៃការប្រកួតប្រជែង បែប Gran Turismo Sport សម្រាប់ក្រុមហ៊ុន Sony PlayStation 4 ដែលវានឹងអាចរកបាននៅនិទាឃរដូវឆ្នាំ ២០២០។

ទស្សនវិស័យ ក្នុងឆ្នាំ ២០១៩ 

ក្រុមហ៊ុនបានបញ្ជាក់ពីចក្ខុវិស័យប្រកបដោយទំនុកចិត្ត សម្រាប់ឆ្នាំបូកសរុបហិរញ្ញវត្ថុឆ្នាំ ២០២០។ ទាក់ទងនឹងបច្ចេកវិទ្យា Lamborghini បានធ្វើការអភិវឌ្ឍយុទ្ធសាស្ត្របែបកូនកាត់ ទៅលើម៉ូឌែលរថយន្តស្ព័រទំនើបជំនាន់ថ្មីទាំងអស់។

រថយន្តស្វយ័ត Lamborghini ក៏បានបន្តនូវយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងឆ្នាំ ២០២០ នេះ នៃការបង្ហាញម៉ាករថយន្តថ្មីៗ ក៏ដូចជាគំនិតច្នៃប្រឌិត និងផ្តួចផ្តើមជាច្រើន ទៅលើការបង្កើតព្រឹត្តិការណ៍ផ្តាច់មុខ និងស្ថិតក្នុងរូបភាព បែបបទស្និទ្ធិស្នាល សម្រាប់អតិថិជនរបស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយផងដែរ៕ 

 ក្រុមហ៊ុនរថយន្តស្វយ័ត Automobili Lamborghini
 ក្រុមហ៊ុនរថយន្តស្វយ័ត Automobili Lamborghini
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/35/3585f2f704fa5601c7aedf6909e53bd300b173d0.jpg

ក្រុមហ៊ុន Automobili Lamborghini ទទួលបានតួលេខនៃការលក់គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ Fiscal២០១៩ ខណៈពេលដែល វីរុស កូរ៉ូណា បានបង្កជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ឆ្នាំ២០២០នេះ

 ២៧-មីនា-២០២០ 
 ២ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T