បើចង់បណ្ដាញ Ole Gunnar Solskjaer ចេញពីតំណែង Man UTD ចំណាយប្រាក់អស់ត្រឹមតែ…..

//s5.kh1.co/d7/d7a95d44d0a4950876a4c80884204df87fdb2409.jpg
កីទ្បា

 ១៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Man UTD ចំណាយតែ ៦,៥លានដុល្លារប៉ុណ្ណោះ បើចង់បណ្ដេញ Ole

អង់គ្លេស៖ ស្របពេលដែលតំណែងរបស់លោក Ole Gunnar Solskjaer កំពុងតែក្ដៅនិងមានសម្ពាធកាន់តែខ្លាំង សេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបបិសាចក្រហម Manchester United នឹងចំណាយប្រាក់អស់តែ ៦,៥លានដុល្លារតែប៉ុណ្ណោះ បើសិនជាចង់បណ្ដេញអ្នកចាត់ការទូទៅរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Man UTD បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាង Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ២៧ពិន្ទុ។

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

យោងតាមកាសែត Daily Star ការបណ្ដេញចេញអ្នកចាត់ការទូទៅសញ្ជាតិន័រវែស Ole ចេញពីតំណែង Man UTD ចំណាយប្រាក់អស់តែប្រមាណ ៦,៥លានដុល្លារនោះទេ គឺប្រហែលទៅនឹងពេលដែលបណ្ដេញលោក David Moyes ដែរ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Man UTD ធ្លាប់ចំណាយប្រាក់អស់ ២៦លានដុល្លារពេលដែលបណ្ដេញលោក Jose Mourinho និង ១១លានដុល្លារពេលបណ្ដេញបុរសសញ្ជាតិហូឡង់ Louis van Gaal។

ចំពោះបេក្ខភាពដែលអាចនឹងមកដឹកនាំ Man UTD នោះគឺអតីតអ្នកចាត់ការទូទៅរបស់ Spurs លោក Mauricio Pochettino ប៉ុន្តែក្រោយក្រុមយកឈ្នះ ៤-០ ទៅលើ Norwich City កាលពីសប្ដាហ៍មុនក៏បានបន្ថយសម្ពាធដល់លោក Ole ខ្លះផងដែរ។

លោក Mauricio Pochettino
លោក Mauricio Pochettino

គួរឲ្យដឹងដែរថា ជំនួបបន្ទាប់របស់ Man UTD នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីតតាំងជាមួយក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ Liverpool ក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T