ឡោម លក្ខិណា ត្រូវបានស្វាមីស្លាប់ចោល ទាំងមិនទាន់បានសម្រេចបំណងប្រាថ្នា ដ៏ធំមួយជាមួយគ្នា

//s5.kh1.co/8d/8dbc471c9ea251e533db8968ad11ddde1aa32aac.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សង្វេកណាស់! ស្រលាញ់គ្នារាប់ឆ្នាំ ខំរកលុយរៀបការ ជិតបានសម្រេចហើយ បែរមច្ចុរាជឆក់យកជីវិត ស្វាមីរបស់ ឡោម លក្ខិណា បន្សល់ទុកកូនប្រុសមួយរូប

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ បានផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ ក្រោយពី តារាស្រី ឡោម លក្ខិណា ត្រូវបាត់បង់ម្ចាស់បេះដូង ដោយសារតែបានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចោលរូបនាង និងកូនប្រុសហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពី ទទួលដំណឹងមួយនេះហើយ បានធ្វើឲ្យមហាជនក្ដុកក្ដួល និងអាណិតដល់ ឡោម លក្ខិណា គ្រប់គ្នា មិនដឹងជាពិបាកទទួលយកយ៉ាងណាទេ ពេលដែលមនុស្សជាទីស្រលាញ់ ស្លាប់ចោលត្រឹមមួយភ្លែតបែបនេះ។ ដោយឡែក គួរបញ្ជាក់ថា​ ឡោម លក្ខិណា និងបុរសរងគ្រោះ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ បានស្រលាញ់គ្នា យូរឆ្នាំមកហើយ ដោយមិនទាន់បានសម្រេចក្ដីបំណង ដ៏ធំមួយជាមួយគ្នា គឺការចូលរោងជ័យស្របច្បាប់។

យ៉ាងណាមិញ តារាស្រីរូបនេះ និងបុរសជាស្វាមី ធ្លាប់បានសន្យានឹងគ្នាថា នឹងមានពិធីអាពាហ៍ពិពាហ៍ ដ៏អស្ចារ្យមួយ ក្រោយពីបានខំប្រឹងរកលុយជាមួយគ្នា និងថតPre Wedding រួមគ្នាទៀត បន្សល់ទុកតែរូបថតប៉ុណ្ណោះ ពិតជាសង្វេគខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ឡោម លក្ខិណា និងគ្រួសារ
ឡោម លក្ខិណា និងគ្រួសារ
ឡោម លក្ខិណា និងកូនប្រុស
ឡោម លក្ខិណា និងកូនប្រុស
ស្វាមីរបស់ ឡោម លក្ខិណា
ស្វាមីរបស់ ឡោម លក្ខិណា
 លក្ខិណា និងស្វាមី ថតPre-Wedding
 លក្ខិណា និងស្វាមី ថតPre-Wedding
 លក្ខិណា និងស្វាមី ថតPre-Wedding
 លក្ខិណា និងស្វាមី ថតPre-Wedding
 លក្ខិណា និងស្វាមី ថតPre-Wedding
 លក្ខិណា និងស្វាមី ថតPre-Wedding
 លក្ខិណា និងស្វាមី ថតPre-Wedding
 លក្ខិណា និងស្វាមី ថតPre-Wedding
ឡោម លក្ខិណា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T