គួរឲ្យគោរពណាស់! Mbappe ជួបក្លិបចាស់យប់មិញ ស៊ុតបាន២គ្រាប់ ប៉ុន្តែអត់អបអរទេ (មានវីដេអូ)

//s5.kh1.co/0f/0fe488f1068017aa8187323636f93a5a9685877c.jpg
កីទ្បា

 ១៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

PSG ផ្ដួលក្រុមខ្លាំង Monaco ដល់ក្នុងដីក្នុងលទ្ធផល ៤-១

បារាំង៖ ក្រុមជើងខ្លាំង Paris Saint-Germain នៅតែរក្សាតំណែងឈរកំពូលតារាងក្របខណ្ឌ League 1 សប្ដាហ៍ទី២០ ក្រោយផ្ដួលក្រុម Monaco ដល់ក្នុងដី ៤-១ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណជិត២នាក់ម៉ឺននាក់នៅកីឡដ្ឋាន Stade Louis II កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងជំនួបដ៏ជក់ចិត្តនេះ ក្រុមភ្ញៀវ PSG ធ្វើបានយ៉ាងល្អ ដោយបង្កើតឱកាសស៊ុតសំដៅទីក្រុមម្ចាស់ផ្ទះបានរហូតដល់ទៅ ១៦ជើង ចំគោលដៅ១៣ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុម Monaco ស៊ុតបាន៩ជើង ចំគោលដៅ៤ដង បំប៉ោងសំណាញ់ទីបាន១គ្រាប់។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

៤គ្រាប់ក្រុមភ្ញៀវ ធ្វើបានដោយកីឡាករ៣រូបផ្សេងៗគ្នា ក្នុងនោះខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិបារាំង Kylian Mbappe រកបាន២គ្រាប់ ខណៈជម្រើសជាតិប្រេស៊ីល Neymar និងខ្សែបម្រើស្លាប Pablo Sarabia សម្រេចទីបានម្នាក់១គ្រាប់។

 Neymar
 Neymar
១គ្រាប់របស់ Mbappe
១គ្រាប់របស់ Mbappe

ដោយឡែក១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ស៊ុតបញ្ចូលទីដោយខ្សែបម្រើវ័យ២៥ឆ្នាំកីឡាករ Tiemoue Bakayoko តាមរយៈការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់មិត្តរួមក្រុម Andrien Silva។

យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតនេះគឺ ទោះបីជា Mbappe គាត់ស៊ុតបាន២គ្រាប់ក៏ដោយ តែគាត់មិនបានអបអរគ្រាប់បាល់ទាំងពីរនោះទេ ដែលនេះជាកាយវិការបង្ហាញនូវការគោរពនិងការដឹងគុណទៅដល់ក្លិបចាស់របស់គាត់ដែលធ្លាប់បណ្ដុះបណ្ដាលគាត់អស់រយៈពេលជាច្រើនឆ្នាំ។

កីឡាករ Kylain Mbappe
កីឡាករ Kylain Mbappe

គួរម្លឹកផងដែរថា ជម្រើសជាតិបារាំងវ័យ២១ឆ្នាំរូបនេះ ជាអតីតយុវជនថ្នាលរបស់ក្លិប​ Monaco ដោយក្លិបមួយនេះបានផ្ដល់ឱកាសឲ្យរូបគេបង្ហាញខ្លួនក្នុងឈុតធំជាលើកដំបូងកាលពីឆ្នាំ២០១៦។ រយៈពេល៣ឆ្នាំលេងឲ្យក្រុម Monaco ក្នុងនាមជាខ្សែប្រយុទ្ធ Mbappe ធ្លាប់មានស្នាដៃរួមចំណែកជួយក្រុមលើកពានលីគកំពូលបារាំងបាន១ដង មុនពេលផ្លាស់មកចូលរួមជាមួយក្រុម PSG ជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៨ក្នុងតម្លៃមហាសាល ១៤៥លានអឺរ៉ូ (ឬប្រមាណ ១៦១លានដុល្លារអាមេរិក) ៕

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់ Mbappe អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ Highligts
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T