រាជធានីភ្នំពេញ ៖ យុវជនម្នាក់បាន ដេកស្លាប់ក្នុងថ្លុកឈាម ខណៈកំពុងជិះម៉ូតូម៉ាកស្គូពី ពណ៌ស ស៊េរី២០១២ មួយគ្រឿងត្រូវរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកសំពីងសំពោងមួយគ្រឿងបើកបុក ចំពីមុខពេញទំហឹងហើយអូស១០០ ម៉ែត្រកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី១៨ មីនា ២០១៣ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ខាងជើងវត្តអន្លង់ក្ងាន ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ខ្មួញ ខណ្ឌសែនសុខ ។

សពយុវជនរងគ្រោះខាងលើ ប៉ូលិសមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។ លោកស៊ិន សុវណ្ណ នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ ជើងគោកខណ្ឌសែនសុខ ឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកសំពីងសំពោងមួយគ្រឿងបើកដោយ បុរសម្នាក់រួមដំណើរដោយព្រូរថយន្ត ម្នាក់ទៀតបានធ្វើដំណើរយ៉ាងលឿនតាមផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ព្យាយាមបើកវ៉ារថយន្តមួយគ្រឿង នៅពីមុខក៏ជ្រុលទៅបុកម៉ូតូស្គូពីពណ៌ស ស៊េរី២០១២ មួយគ្រឿងចំពីមុខពេញទំហឹង ហើយអូសទាំងម៉ូតូ និងមនុស្ស១០០ម៉ែត្រ បណ្តាលឱ្យស្លាប់ យុវជនម្នាក់ដែលជាអ្នកបើកបរម៉ូតូភ្លាមៗ នៅនឹងកន្លែង ។ ឃើញដូចនោះរថយន្តបង្កហេតុបានព្យាយាម បើករត់រហូតដល់គល់ស្ពាន លីយ៉ុងផាត់ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទើបត្រូវប៉ូលិសធ្វើការឃាត់ បានរថយន្តបង្ក និងព្រូម្នាក់ភ្លាមៗដែរ រីឯអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]