កោងល្អណាស់! ទោះអត់ Ronaldo ប៉ុន្តែ Dybala ស៊ុត២គ្រាប់ Assists ១ ជួយ Juventus ឡើងវគ្គបន្ត (មានវីដេអូ)

//s5.kh1.co/bc/bc650d2e9048e929898dc894a67eca88739f0f28.jpg
កីទ្បា

 ១៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Juvenuts ឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Coppa Italia ដោយគ្មានវត្តមាន Ronaldo

អ៊ីតាលី៖ នៅក្នុងការប្រកួតវគ្គ ១៦ក្រុមពានរង្វាន់ Coppa Italia កាលពីយប់មិញ ម្ចាស់ផ្ទះសេះបង្កង់ Juventus បានយកឈ្នះក្រុមភ្ញៀវ Udinese ក្នុងលទ្ធផល ៤ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Juventus និង Udinese
ការប្រកួតរវាង Juventus និង Udinese

នៅក្នុងវគ្គទី១ Juventus នាំមុខមុន២គ្រាប់ ដោយគ្រាប់ទី១រកបានដោយការសម្រេចទីរបស់ Higuain នៅនាទីទី១៦ បន្ទាប់ពីលេងបាល់ មួយ-ពីរជាមួយនឹងមិត្តរួមក្រុម Dybala។ ចំណែកឯមួយគ្រាប់ទៀតរកបានដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ម្ចាស់អាវលេខ១០ Paulo Dybala នៅនាទីទី២៨។

Higuain អបអរគ្រាប់បាល់
Higuain អបអរគ្រាប់បាល់

ចូលដល់វគ្គទី២នាទីទី៥៨ Dybala បានបន្ថែមការនាំមុខមួយគ្រាប់ទៀតស៊ុតជើងឆ្វេងកោងចូលទីយ៉ាងល្អ មុន Douglas Costa ទាត់បាល់ពិន័យ១១ម៉ែត្រនាទីទី៦៤។ ចប់ការប្រកួត៩០នាទី Juventus យកឈ្នះ Udinese ៤-0។

Dybala អបអរគ្រាប់បាល់
Dybala អបអរគ្រាប់បាល់

គួរឲ្យដឹងដែរថា នៅក្នុងការប្រកួតកាលពីយប់មិញកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មិនបានបង្ហាញវត្តមាននោះទេ សូម្បីតែឈ្មោះកីឡាករបម្រុង ដោយសារតែបញ្ហារបួស៕

ចង់ឃើញថា ៤គ្រាប់របស់ Juventus សម្រេចទីយ៉ាងណាខ្លះនោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T