ដាក់ឲ្យកម្ម៉ង់ទិញបាន ១អាទិត្យ អាល់ប៊ុម៧ របស់ BTS មានអ្នកកក់ជាង ៣លានបន្ទះ

//s5.kh1.co/e8/e81ffc7f8f58a8206f5a33be11b92a1cc3763fe4.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនធម្មតា! អាល់ប៊ុមមុន មានអ្នកកំម្មង់ ២,៦៨ លានបន្ទះ អាល់ប៊ុមក្រោមនេះ បំបែកកំណត់ត្រាថ្មី មានអ្នកកំម្មង់ដល់ទៅ ៣,៤២ លានបន្ទះ ក្នុងរយៈពេលត្រឹមតែ ១អាទិត្យ។

កូរ៉េខាងត្បូង ៖ នេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀតហើយរបស់ BTS ដែលទទួលបាន ការកម្ម៉ង់ទុកនូវអាល់ប៊ុមថ្មី រហូតដល់ទៅជាង ៣លានបន្ទះ នៅក្នុងសប្តាហ៍ដំបូង បន្ទាប់ពីប្រកាសបើកឲ្យកំម្មង់ជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព BTS
រូបភាព BTS

អាល់ប៊ុមថ្មីដែលធ្វើឲ្យ BTS ទទួលបានភាពជោគជ័យយ៉ាងនេះ មានឈ្មោះថា MAP OF the SOUL: 7។

នេះបើយោងតាមរបាយការណ៍ ពីក្រុមការងារគ្រប់គ្រង និងចែកចាយអាល់ប៊ុមថ្មី ក្នុងក្រុមហ៊ុម Dream Us បានឲ្យដឹងថា តួលេខពិតប្រាកដនៃចំនួនអ្នកកំម្មង់ MAP OF the SOUL: 7 ពេលនេះកើនឡើងលើសពី ៣,៤២០.០០០ បន្ទះហើយ គិតចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២០ នេះ។

រូបភាព BTS
រូបភាព BTS

គួរបញ្ជាក់ផងដែរថា ការចេញផ្សាយសម្រាប់អាល់ប៊ុមមុន របស់ពួកគេ មានឈ្មោះថា Map of the Soul: Persona ដែលចេញផ្សាយក្នុងឆ្នាំ ២០១៩ មានអ្នកកំម្មង់ទិញចំនួន ២,៦៨ លាន ក្នុងរយៈពេល ១សប្តាហ៍ដំបូង។ ឥឡូវនេះ BTS បានបំបែកកំណត់ត្រាមុនរបស់ពួកគេ ពោលគឺកំណើននៃការលក់ មានរហូតដល់ទៅជាង ៧០០.០០០ បន្ទះ។

រូបភាព BTS
រូបភាព BTS

ក្នុងនោះដែរ អាល់ប៊ុម MAP OF the SOUL: 7 នឹងចេញផ្សាយជាផ្លូវការ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆាប់ៗខាងមុខនេះហើយ៕

រូបភាព BTS
រូបភាព BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T