រកឃើញភពដែលអាចទ្រទ្រង់ជីវិតទី២ វិលជុំវិញផ្កាយ Proxima Centauri ហើយមានចម្ងាយជិតប្រព័ន្ធព្រះអាទិត្យរបស់យើងជាទីបំផុត

//s5.kh1.co/59/5982db7aa0bb205ac6a0924beba1dfc03a09ec87.jpg
បច្ចេកវិទ្យា

 ១៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភពធំមួយដែលស្រដៀងនឹងភពផែនដី គឺជាភពទី២ដែលត្រូវបានគេរកឃើញវិលជុំវិញផ្កាយ Proxima Centauri។

បរទេស៖ ក្នុងឆ្នាំ២០១៦ ក្រុមតារាវិទូបានរកឃើញភព Proxima b ដែលអាចមានលទ្ធភាពទ្រទ្រង់ជីវិត ហើយភពនេះធ្វើដំណើរវិលជុំវិញផ្កាយ Proxima Centauri ដែលមានចម្ងាយត្រឹមតែ៤.២ឆ្នាំពន្លឺពីផែនដី។ ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវបានទទួលសញ្ញាទី២ ដែលគេជឿថាមានភពធំមួយដែលស្រដៀងនឹងភពផែនដី កំពុងវិលជុំវិញផ្កាយដដែលនេះផងដែរ។ ផ្កាយ Proxima Centauri គឺជាផ្កាយដែលនៅជិតព្រះអាទិត្យរបស់យើងជាងគេ ហើយផ្កាយនេះស្ថិតក្នុងប្រព័ន្ធតារាភ្លោះ Alpha Centauri។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាងប្រព័ន្ធភព Proxima Centauri គូរដោយវិចិត្រករម្នាក់
រូបភាពតំណាងប្រព័ន្ធភព Proxima Centauri គូរដោយវិចិត្រករម្នាក់

បន្ទាប់ពីបានរកឃើញភពដំបូងគេវិលជុំវិញផ្កាយ Proxima Centauri កាលពី៤ឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវបានគិតថា អាចនឹងមានភពផ្សេងទៀតនៅក្នុងប្រព័ន្ធផ្កាយមួយនេះ។ កាលពីពេលថ្មីៗនេះ របកគំហើញថ្មីមួយបានបង្ហាញថា ភពទី២នេះដែលមានឈ្មោះថា Proxima c គឺអាចជាភពផែនដីធំ ពីព្រោះម៉ាស់របស់វាមានទំហំធំជាងភពផែនដីរបស់យើង ប៉ុន្តែវាមានទំហំតូចជាងភពអ៊ុយរ៉ានុសនិងភពណិបទូន។ ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ភពថ្មីមួយនេះអាចចំណាយពេល៥.២ឆ្នាំនៃផែនដី ទើបអាចវិលជុំវិញផ្កាយរបស់វាបានមួយជុំ។ គួររម្លឹកផងដែរថា ភព Proxima b ដែលជាភពរកឃើញដំបូងគេនៃផ្កាយ Proxima Centauri គឺមានទំហំតូចជាង៦ដងនិងនៅជិតផ្កាយរបស់វា៣០ដងជាងភពថ្មី Proxima c ហេតុដូច្នេះទើបនាំឲ្យវាមានសីតុណ្ហភាពក្ដៅជាងភពថ្មី នេះបើតាមសម្ដីរបស់ក្រុមអ្នកស្រាវជ្រាវ។

រូបគំរូភព Proxima c
រូបគំរូភព Proxima c

បើនិយាយពីភពទាំងពីរនៃផ្កាយ Proxima Centauri វិញ ភព Proxima b ស្ថិតក្នុងតំបន់ដែលអាចទទ្រង់ជីវិតដូចគ្នា ប៉ុន្តែភពនេះស្ថិតនៅក្រោមកត្តាមិនសូវអំណោយផល ដូចជាវាទទួលកាំរស្មី UV និងកាំរស្មី X ដែលមានអាំងតង់ស៊ីតេ១០០ដងនៃអ្វីដែលភពផែនដីរបស់យើងបានទទួលពីព្រះអាទិត្យ។​ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ភពថ្មីពិតជាគួរឲ្យចាប់អារម្មណ៍ ពីព្រោះការសិក្សាបន្ថែមអាចនឹងបង្ហាញពីរបៀបភពដែលមានម៉ាស់ទាបអាចកកើតឡើងនៅជុំវិញផ្កាយដែលមានម៉ាស់ទាបដូចនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T