ប៉ាម៉ាក់គួរ​បង្កើត​ទម្លាប់ល្អទាំងនេះ ដើម្បី​សុខភាពកូនៗ!

//s5.kh1.co/48/480867566ff4dc0d6acd6ea52b7ccfaf222002e3.jpg
នារី

 ១៦-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប៉ាម៉ាក់​គ្រប់​រូប​គួរ​តែ​​ចាប់​ផ្ដើម​បង្រៀន​កូន​ៗ​របស់​ខ្លួន​ឲ្យ​មាន​ទម្លាប់​ល្អ​ចំពោះ​សុខ​ភាព​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ព្រោះ​វិធី​នេះ​អាច​ជួយ​ឲ្យ​កូន​រៗ​រស់​នៅ​មាន​សុខភាព​ល្អ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។

ប៉ាម៉ាក់​គ្រប់​រូប​គួរ​តែ​​ចាប់​ផ្ដើម​បង្រៀន​កូន​ៗ​របស់​ខ្លួន​ឲ្យ​មាន​ទម្លាប់​ល្អ​ចំពោះ​សុខ​ភាព​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ព្រោះ​វិធី​នេះ​អាច​ជួយ​ឲ្យ​កូន​រៗ​រស់​នៅ​មាន​សុខភាព​ល្អ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។ ប៉ាម៉ាក់ទាំងឡាយ​អាច​ណែ​នាំ​ឲ្យ​កូន​ៗ​​ចេះ​ថ្លឹង​ថ្លែង​លើ​ចំណី​អាហារ​ដែល​គេ​ញ៉ាំ និង​វិធី​លំហាត់​ប្រាណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ប៉ាម៉ាក់​​គឺ​ជា​គំរូ​ល្អ​ដល់​កូនៗ

ក្មេង​ៗ​ភាគ​ច្រើន​គឺ​មើល​ឃើញ​​និងធ្វើ​ត្រាប់​តាម​ប៉ា​ម៉ាក់​របស់​គេ ហើយ​ដើរ​តាម​ផ្លូវ​ដែល​ប៉ាម៉ាក់​របស់​គេ​ធ្លាប់​ដើរ។ ប្រសិន​បើ​កូន​ក្មេង​ឃើញ​ប៉ា​ម៉ាក់​របស់​គេ​ញ៉ាំ​អាហារ និង​ហាត់​ប្រាណ​បាន​ត្រឹម​ត្រូវ នោះគេ​នឹង​ធ្វើ​តាម​ដែរ។ ហើយ​គេ​ថែម​ទាំង​អាច​ដឹង​បាន​ថែម​ទៀត​ថា សុខភាព​ល្អ​គឺ​ពិត​ជា​សំខាន់​ណាស់។ ធ្វើសកម្មភាព​បន្តិច​ម្ដង​ៗ និង​ការ​ផ្លាស់​ប្ដូរ​យឺត​ៗ​ គឺ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បញ្ហា​សុខភាព​នៅ​ក្នុង​រង្វង់​គ្រួសារ​របស់​យើង​នៅ​ថ្ងៃ​ខាង​មុខ។

២- ប្រកាន់​ភ្ជាប់​គំនិត​វិជ្ជមាន

ក្មេង​ភាគ​ច្រើន​ចង់​ឮ​ពាក្យ​សរសើ និង​លើក​ទឹក​ចិត្ត ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា កូនធ្វើ​បាន​ល្អ​ណាស់។ ការ​លើក​ទឹក​ចិត្ត និង​អប​អរ​ភាព​ជោគ​ជ័យ​របស់​ក្មេង​ៗ អាច​ជួយ​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​មាន​ភាព​ជឿ​ជាក់ និង​មាន​គំនិត​វិជ្ជមាន។ ប៉ាម៉ាក់​​អាច​ជួយ​ឲ្យ​កូន​ៗមាន​ភាព​ជឿ​ជាក់​លើ​សុខភាព​របស់​ពួក​គេ ដោយ​បង្រៀន​ពួក​គេ​ថា​គេ​គួរ​ឲ្យ​ស្រលាញ់ មាន​សមត្ថភាព​ខ្ពស់ និង​ខុស​ប្លែក​ពី​ក្មេង​ដទៃ។

៣- លំហាត់​ប្រាណ

ការ​ធ្វើ​លំហាត់​ប្រាណ​ អាច​ជួយ​ដល់​ការ​លូត​លាស់​របស់​ក្មេង​ ទាំង​រាង​កាយ និង​ចិត្ត​គំនិត​របស់​ពួក​គេ។ ម៉ាក់​ប៉ា​​គ្រប់​រូប​គួរ​តែ​អនុញ្ញាត​ឲ្យ​កូន​ៗ​​ចូល​រួម​សកម្មភាព​ផ្សេង​ៗ រហូត​ដល់​ពួក​គេ​បាន​ជួប​កីឡា​ណា​មួយ​ដែល​សក្តិ​សម​ជាមួយ​ពួក​គេ។ ក្មេង​ម្នាក់​ៗ​គឺ​មាន​ទម្លាប់​ខុស​ៗ​គ្នា ហើយ​ពួក​គេ​នឹង​លេង​យ៉ាង​សប្បាយ ប្រសិន​បើ​គេ​ចូល​ចិត្ត​កីឡា​ណា​មួយ​ហើយ​នោះ។

៤- ចំណាយ​ពេល​ជាមួយ​គ្រួសារ និង​មិត្ត​ភក្តិ

សម្រាប់​គ្រួសារ​ដែល​រវល់​ច្រើន គឺ​ពិត​ជា​មាន​ភាព​លំបាក​សូម្បី​តែ​រក​ពេល​ហូប​បាយ​ល្ងាច​ជុំ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ។ ប៉ុន្តែ​វា​ជា​រឿង​ចាំ​បាច់ ប្រសិន​បើ​ប៉ាម៉ាក់​គ្រប់​រូប​ចង់​រក្សា​ចំណង​គ្រួសារ​​ឲ្យ​នៅ​រឹង​មាំ។ នៅ​ពេល​ញ៉ាំ​អី​ជុំ​គ្នា នោះ​ក្មេង​ៗ​នឹង​មិន​ងាយ​ញ៉ាំ​អាហារ​ខុស ឬ​អាហារ​ផ្ដេស​ផ្ដាស់​បាន​ឡើយ។ ដូចនេះ​ហើយ​ពួក​គេ​នឹង​មិន​ប្រឈម​មុខ​ខ្លាំង​ជាមួយ​បញ្ហា​ឡើង​គីឡូ​លើស​ទម្ងន់​ឡើយ។

ក្នុង​ក្រុម​គ្រួសារ​យើង​អាច​រៀប​គម្រោង​ផ្សេង​ៗ​ដូច​ជា ដើរ​ហាត់​ប្រាណ​ជុំ​គ្នា ជិះ​កង់ ហែល​ទឹក​ជា​ដើម។ ការ​ធ្វើ​បែប​នេះ សមាជិក​ទាំង​អស់​ក្នុង​គ្រួសារ នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ហាត់​ប្រាណ ក៏​ដូច​ជា​រីក​រាយ​ជា​មួយ​ការ​ជួប​ជុំ​គ្រួសារ។

មិត្ដ​ភក្ដិ ​ក៏​ចូល​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​លូត​លាស់​សុខភាព​របស់​ក្មេង​ៗ​បាន​ដូច​គ្នា។ ក្មេង​ៗ​លេង​ជាមួយ​គ្នា​អាច​បង្រៀន​ពួក​គេ​ឲ្យ​ស្គាល់​ពី​តម្លៃ​សង្គម ដូច​ជា​ការ​ទំនាក់​ទំនង ធ្វើ​ការ​ជា​ក្រុម និង​ចេះ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា។ ប៉ាម៉ាក់​គ្រប់​រូប​គួរ​តែ​លើក​ទឹក​ចិត្ត​កូន​ៗ​របស់​ខ្លួន​ឲ្យ​ទៅ​លេង​ជាមួយ​មិត្ដ​ភក្ដិគ​របស់​ពួក​គេ ជា​ជាង​ឲ្យ​កូន​របស់​អ្នក​សំងំ​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង។

៥- កំណត់​ពេល​មើល​ទូរទស្សន៍ ​និង​កុំព្យូទ័រ

ក្មេង​ៗ​គ្រប់​រូប​មិន​គួរ​មើល​ទូរទស្សន៍​ និង​លេង​ហ្គេម​លើស​ពី​ ២ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឡើយ។ ទម្លាប់​អាក្រក់​ទាំង​អស់​នេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​មុខ​ជាមួយ​បញ្ហា​ធាត់​លើស​ទម្ងន់ និង​ជំងឺ​បេះ​ដូង​សរសៃ​ឈាម​បាន។ ប៉ាម៉ាក់​គួរ​តែ​ចេះ​គ្រប់​គ្រង​អាហារ និង​នំចំណី​ពេល​កូន​ៗ​មើល​ទូរ​ទស្សន៍។ ការ​ញ៉ាំ​អី​ពេល​មើល​ទូរទស្សន៍ អាច​ធ្វើ​ឲ្យ​ក្មេង​ញ៉ាំ​មិន​មាន​អារម្មណ៍​ឆ្អែត ដែល​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ញ៉ាំ​លើស​កំណត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T