Real Madrid យល់ព្រមទិញខ្សែបម្រើឆ្នើម១រូបរបស់ Ajax ក្នុងតម្លៃ៤៧លានផោន

//s5.kh1.co/c4/c4bb1a324041fc34bf540d6b652cfbaabb38a6bb.jpg
កីទ្បា

 ១៦-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Real Madrid ​ព្រមព្រៀង​ទិញ​ van de Beek ​ពី​ក្រុម Ajax ក្នុងតម្លៃ៤៧លានផោន​

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងទិញខ្សែបម្រើឆ្នើមរបស់ក្រុម Ajax កីឡាករ Donny van de Beek ក្នុងតម្លៃ៤៧លានផោន​(ឬប្រមាណ៦១លានដុល្លារ) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ ជាគោលដៅរបស់ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងយ៉ាងលេចធ្លោជួយក្រុម Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Champions League កាលពីរដូវកាលមុន។

  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

ជាមួយគ្នានេះដែរ Real Madrid បានតាមទិញ Van de Beek តាំងពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុនមកម្ល៉េះ ដោយពួកគេយល់ឃើញថាជម្រើសជាតិហូឡង់រូបនេះ ជាបេក្ខភាពដ៏ស័ក្ដិសមក្នុងការមកជំនួសដំណែងខ្សែបម្រើវ័យចំណាស់ Luka Modric។

យោងតាមការចុះផ្សាយរបស់កាសែត Marca  បានឲ្យដឹងថា ក្លិបជើងឯក Champions League ១៣សម័យ Real Madrid បានយល់ព្រមនាំយក Van de Beek មកកាន់ទឹកដី Bernabeu ក្នុងតម្លៃ៤៧លានផោន ដោយនឹងបង្ហាញខ្លួនរូបគេនៅរដូវក្ដៅខាងមុខ។

កីឡាករ Donny van de Beek
កីឡាករ Donny van de Beek

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះក្នុងនាមជាខ្សែបម្រើ Van de Beek ចូលលេងឲ្យ Ajax បាន២៦ប្រកួត ស៊ុតបញ្ចូលទីបាន៨គ្រាប់និង Assists ឲ្យមិត្តរួមក្រុមបាន៨ដង គិតរាល់កម្មវិធីទាំងអស់៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T