សហរដ្ឋអាមេរិក អាចនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីលទៅកាន់មជ្ឈឹមបូព៌ា ដើម្បី​ទប់ទល់ទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ នាពេលណាមួយ​ (មានវីដេអូ)

//s5.kh1.co/57/57ffcabaec9d6b569d4651984049af3caf81a83c.jpg
សង្គម

 ១៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិក អាចនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល ឬ​គ្រឿងចម្បាំងផ្សេងៗទៅកាន់មជ្ឈឹមបូព៌ា

អាមេរិក៖ កងទ័ពសហរដ្ឋអាមេរិកអាចនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីលនិងអាវុធផ្សេងៗទៀតទៅកាន់មជ្ឈឹមបូព៌ា ដើម្បីធានា​លើសវត្ថិភាពឬជាការត្រៀមខ្លួនរបស់ទ័ពសហរដ្ឋអាមេរិក​ ដើម្បី​ប្រឆាំងនឹងការវាយប្រហារអ៊ីរ៉ង់នាពេលអនាគត។ ឧទាហរណ៍ ដូចជាការវាយប្រហារដោយមីស៊ីលផ្លោង ដែលបានគំរាមកំហែងដល់​កងទ័ពអាមេរិកនៅអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មូលដ្ឋានទ័ពអាមេរិក ក្រោយការវាយដោយមីស៊ីលពីសំណាក់កងកម្លាំងអ៊ីរ៉ង់
មូលដ្ឋានទ័ពអាមេរិក ក្រោយការវាយដោយមីស៊ីលពីសំណាក់កងកម្លាំងអ៊ីរ៉ង់

មន្រ្តីជាន់ខ្ពស់នៃយោធាអាមេរិកលោក Ryan McCarthy បាននិយាយកាលពីថ្ងៃពុធថា “មន្ទីរបញ្ចកោណកំពុងពិចារណាដាក់ពង្រាយ​ប្រព័ន្ធការពារបន្ថែម​នៅក្នុងតំបន់ ដើម្បីប្រឆាំងរាល់ការវាយប្រហារនាពេល​ណាមួយពីសំណាក់កងកម្លាំងអ៊ីរ៉ង់”។ ដោយកាលពីថ្ងៃទី ៧ ខែមករា អ៊ីរ៉ង់បានបាញ់មីស៊ីល​ ១៦ គ្រាប់​ចូលមូលដ្ឋានទ័ពចំនួន ២ ដែលទាហានអាមេរិកឈរជើង។ ការធ្វើវាយប្រហារនេះគឺធ្វើឡើងដើម្បីជាការសងសឹក ក្រោយសហរដ្ឋអាមេរិក
បាន​សម្លាប់ឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់លោក Qasem Soleimani ​កាលពីថ្ងៃទី៣ខែមករា ​នៅទីក្រុងបាកដាត។លោក McCarthy បានបន្ថែមទៀតថា " ក្រោយការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីរ៉ង់ គឺមិនមានទាហានណាស្លាប់ ឬ របួសនោះឡើយ ​​ប៉ុន្តែ​យើងក៏មិនមើលស្រាលសមត្ថភាពរបស់អ៊ីរ៉ង់បានដែរ ​"៕

ឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់លោក លោក Qasem Soleimani 
ឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់លោក លោក Qasem Soleimani 
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T