ផ្លូវការ! រកឃើញកីឡាករទីមួយដែល Mourinho នាំចូល Spurs ហើយ

//s5.kh1.co/71/712987e124dab4ca2d3e5575c089ffe998bbc8fc.jpg
កីទ្បា

 ១៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Tottenham ឈានដល់កិច្ចព្រមព្រៀងនាំយកយកខ្សែបម្រើ Gedson Fernandes ពីក្រុម Benfica ក្នុងលក្ខខណ្ឌខ្ចីជើង

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែបម្រើវ័យក្មេងរបស់ក្រុម Benfica កីឡាករ Gedson Fernandes ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១៨ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Fernandes បានបង្ហាញខ្លួនក្នុងឈុតធំក្រុម​ Benfica ជាលើកដំបូងកាលពីរដូវកាលមុន ក្រោយចូលលេងបាន៥៣ប្រកួត រូបគេស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៧ដង។ លើសពីនេះទៅទៀត កីឡាករវ័យក្មេងរូបនេះ បានរួមចំណែកជួយក្រុមឈ្នះពានលីគកំពូលព័រទុយហ្កាល់ថែមទៀតផង។

  កីឡាករ Gedson Fernandes
  កីឡាករ Gedson Fernandes

ខ្សែបម្រើវ័យ២១ឆ្នាំ ជាកីឡាករចំណូលថ្មីដំបូងគេបង្អស់របស់លោក Mourinho ចាប់តាំងពីអតីតគ្រូបង្វឹកក្រុមបិសាចក្រហមរូបនេះ ទទួលតួនាទីមកដឹកនាំក្រុម​ Tottenham កាលពី ខែវិច្ឆិកា ឆ្នាំ២០១៩មក។

បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា Fernandes នឹងប្រើប្រាស់អាវលេខ៣០ ពេលប្រកួតឲ្យ Spurs។ យ៉ាងណាប្រភពដដែលបានបន្ថែមទៀតថា Spurs មានជម្រើសក្នុងការទិញផ្ដាច់ នៅពេលដែលកិច្ចសន្យាខ្ចីជើងបញ្ចប់នៅឆ្នាំ២០២១ ខណៈតម្លៃក្នុងការផ្ទេរជាអចិន្ត្រៃយ៍មានតម្លៃ៧៣លានដុលា្លរ។

  កីឡាករ Gedson Fernandes
  កីឡាករ Gedson Fernandes

គួរឲ្យដឹងដែរថា វត្តមានរបស់ Fernandes អាចជួយសម្រាលបន្ទុកលោក Mourinho បាន១ភាគធំ ស្របពេលគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់កំពុងជួបវិបត្តិកីឡាករនៅតំបន់បម្រើ ក្រោយខ្សែបម្រើ Moussa Sissoko និង Tanguy Ndombele របួស ខណៈកីឡាករ Christian Eriksen កំពុងមានព័ត៌មានអាចនឹងផ្ទេរចេញពីក្លិប៕

ប្រភពbbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T