គ្រាន់តែដឹងតម្លៃខ្លួន Lisa ញាក់សាច់ ចូលកម្មវិធីម្តងៗត្រឹមរយៈពេល២ម៉ោង ស៊ីថ្លៃពី២សែនដុល្លាររហូតដល់.....!

//s5.kh1.co/1d/1d37b54116fb6e82afd59c948ddcf577fc021227.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លំដាប់តារាSuper Star ដូចជា Lisa ទៅហើយ នេះជាតម្លៃគឺជាខ្លួនដ៏សាកសមបំផុតសម្រាប់ Lisa បើប្រៀបធៀបទៅនឹងទេពកោសល្យ ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់នាងនាពេលបច្ចុប្បន្នេះ។

កូរ៉េខាងត្បូង៖ ចាប់តាំងពីប្រឡូកចូលសិល្បៈ Kpop ដំបូងមក Lisa សមាជិកក្រុម BLACKPINK តែងតែទទួលបានការចាប់អារម្មណ៍ជាពិសេស ពីបណ្តាអ្នកគាំទ្រអន្តរជាតិ ក្នុងនាមនាងជាតារាចម្រៀងIdol ជនជាតិបរទេសដំបូងគេបង្អស់ ប្រចាំផលិតកម្ម YG Entertainment

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ឈរជើងលើសិល្បៈបានរយៈពេលជាង៣ឆ្នាំមកនេះ តារាKpopស្រីសញ្ជាតិថៃរូបនេះ ក៏បានអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះរបស់ខ្លួន​កាន់តែល្បីសុះសាយទូទាំងពិភពលោកផងដែរ ហើយបើទោះបីជានាងបានឈរនៅក្នុងចំណោមសមាជិកBLACKPINK ដែលសុទ្ធសឹងតែស្រស់ស្អាត និងមានទេពកោសល្យដទៃទៀតយ៉ាងណាក្តី ក៏នាងនៅតែមានចំណុចលេចធ្លោពិសេស ដែលកាន់តែធ្វើឲ្យបណ្តាអ្នកគាំទ្រទាំងក្នុង និងក្រៅស្រុកមានការចាប់អារម្មណ៍ផងដែរ។

Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK

មិនតែប៉ុណ្ណោះទៅទៀតនោះ Lisa តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ប៊្រេនល្បីៗឈ្មោះនៅលើពិភពលោក ដោយគេហ៊ានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពីការរំពឹងទុក ដើម្បីអញ្ជើញនាងចូលរួមក្នុងកម្មវិធី ឬក៏ថតស្ពតប្រមូតផលិតផលប៊្រេនរបស់ពួកគេជាដើម។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃមួយ ក៏បានធ្វើការទម្លាយនូវតារាងតម្លៃខ្លួនរបស់ Lisa ផងដែរ ដែលអាចនិយាយបានថា ជាតម្លៃខ្លួនដ៏ខ្ពស់បំផុតប្រចាំវិស័យសិល្បៈថៃ ក្នុងការចូលរួមកម្មវិធីសម្ពោធម្តងៗ ឬក៏ចូលរួមកម្មវិធីនានា គឺ Lisa អាចយកតម្លៃខ្លួនបានចាប់ពី ១៧ម៉ឺនដុល្លារ រហូតដល់៦៦ម៉ឺនដុល្លារ ឯណោះ ។

តួយ៉ាង ខាងក្រោមនេះគឺជាតារាងរាយតម្លៃខ្លួនលម្អិតរបស់ Lisa៖

១. តម្លៃខ្លួន ៥លានបាត (១៦៥,០០០ដុល្លារ) សម្រាប់ការចូលរួមកម្មវិធីរយៈពេល២ម៉ោង។

២. តម្លៃខ្លួន ១០លានបាត (៣៣០,០០០ដុល្លារ) សម្រាប់ការលេចមុខនៅក្នុងខ្សែភាពយន្តភាគទូរទស្សន៍ ក្នុងមួយភាគៗ។

៣. តម្លៃខ្លួន ១៥លានបាត (៤៩៥,០០០ដុល្លារ) សម្រាប់ការបង្ហាញមុខនៅក្នុងខ្សែភាពយន្តបញ្ចាំងកុន។

៤. តម្លៃខ្លួន ២០លានបាត (៦៦០,០០០ដុល្លារ) សម្រាប់ការធ្វើជាអ្នកតំណាងឲ្យប៊្រេនមួយ។

Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK

យ៉ាងណាមិញ គ្រាន់តែឃើញតម្លៃទាំងនេះហើយ ក៏បានធ្វើឲ្យមហាជនបើកភ្នែកធំៗមិនស្ទើរនោះទេ ប៉ុន្តែទោះជាយ៉ាងណា កេរ្តិ៍ឈ្មោះនឹងភាពល្បីល្បាញរបស់ Lisa កាន់តែធ្វើឲ្យប្រ៊េនធំៗល្បីៗជាច្រើន ចង់ធ្វើការជាមួយនាង ដោយកាលពីឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនសរវាទូរស័ព្ទដ៏ល្បីឈ្មោះមួយរបស់ថៃ ហ៊ានចំណាយប្រាក់ដល់ទៅ ៤៥០,០០០ដុល្លារឯណោះ សម្រាប់អញ្ជើញ Lisa មកថតផ្សព្វផ្សាយឲ្យពួកគេ។

ដោយឡែក អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ កាលពីថ្មីៗនេះ Lisa ត្រូវបានខាងស្ថានីយ៍ទូរទស្សន៍ចិន អញ្ជើញនាងទៅធ្វើជាគ្រូបង្វឹកក្បាច់រាំនៅក្នុងកម្មវិធី «Idol Producer» ដែលត្រូវបានគេទម្លាយថា គេបានចំណាយប្រាក់រហូតដល់ទៅ ជាង៤លានដុល្លារឯណោះ សម្រាប់ការថតពេញមួយកម្មវិធីនេះ៕  

Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T