រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ដឹកភ្ញៀវស្ត្រី២នាក់ បានបុកគ្នាជាមួយម៉ូតូឌ្រីមសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ពេញទំហឹងនៅចំណុចផ្លូវកែង បណ្តាលឱ្យស្ត្រី២នាក់របួសធ្ងន់ អ្នកបើកម៉ូតូទាំង២គ្រឿង របួសស្រាល ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ មីនា តាមផ្លូវលេខ១១៨ កែង១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូសង់កូរ៉េដឹកភ្ញៀវស្ត្រី២នាក់ជិះ តាមផ្លូវលេខ១១៨ ពីលិចទៅកើត ចំណែកម៉ូតូឌ្រីមសេ១១០ ស៊េរី២០១២ ជិះម្នាក់ឯងតាមផ្លូវលេខ១៣ ពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវកែង ម៉ូតូទាំង២គ្រឿងបើកលឿនដូចគ្នាអាងតែ យប់ស្ងាត់មិនគោរពច្បាប់ចរាចរណ៍ បណ្តាលឱ្យបុកគ្នាពេញទំហឹងធ្វើឱ្យស្ត្រី២នាក់ ជិះពីក្រោយរងរបួស ធ្ងន់ ឯអ្នកបើកម៉ូតូទាំង២គ្រឿងរបួសស្រាល ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានគេដឹកតាម ម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សា ទុកនៅខណ្ឌដូនពេញ រង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]