អបអរសាទរ! ភ្លៀងធំនៅប្រទេសអូស្ត្រាលីអាចជួយពន្លត់ភ្លើងឆេះព្រៃបានជាច្រើនកន្លែង ប៉ុន្តែវាអាចបណ្ដាលឲ្យកើតមានគ្រោះធម្មជាតិផ្សេងទៀត

//s5.kh1.co/ba/ba8ffd9f5d8d19b0607fc0c6dcc6a7e15ab5bd43.jpg
សង្គម

 ១៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កម្លាំងខ្យល់និងបរិមាណទឹកភ្លៀងក៏នៅតែជាក្ដីកង្វល់ ក្នុងប្រទេសអូស្ត្រាលី។

អូស្ត្រាលី៖ ភ្លៀងខ្លាំងក្នុងប្រទេសអូស្ត្រាលីបានជួយពន្លត់ភ្លើងឆេះព្រៃចំំនួន៣២កន្លែង នៅក្នុងរដ្ឋ New South Wales ខណៈពេលដែលចំនួនអគ្គិភ័យបានធ្លាក់ចុះពី១២០ទៅ៨៨កន្លែង កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ចន្លោះថ្ងៃព្រហស្បតិ៍និងថ្ងៃអាទិត្យនេះ ការិយាល័យឧតុនិយមបានព្យាករណ៍ថា នឹងមានកម្ពស់ទឹកភ្លៀងពី៣០ទៅ៨០មីល្លីម៉ែត្រ នាភាគខាងកើតរដ្ឋ New South Wales។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្លៀងខ្លាំងក្នុងប្រទេសអូស្ត្រាលីបានជួយពន្លត់ភ្លើងឆេះព្រៃចំំនួន៣២កន្លែង
ភ្លៀងខ្លាំងក្នុងប្រទេសអូស្ត្រាលីបានជួយពន្លត់ភ្លើងឆេះព្រៃចំំនួន៣២កន្លែង

គួររម្លឹកផងដែរថា ភ្លើងឆេះព្រៃបានសម្លាប់មនុស្សសរុប២៨នាក់ ហើយផ្ទះជាង២,០០០ខ្នងត្រូវបានបំផ្លាញ។ កម្ពស់ទឹកភ្លៀងចន្លោះពី២០ទៅ៤០មីល្លីម៉ែត្រក៏ត្រូវបានគេព្យាករណ៍ថានឹងកើតមាននៅក្នុងតំបន់ទឹកដីរាជធានីអូស្ត្រាលី និងភាគខាងលិចរដ្ឋ New South Wales ដែលជាទីកន្លែងមានគ្រោះរាំងស្ងួតអស់រយៈពេល៣ឆ្នាំកន្លងមកហើយ។ ចំណែកទីក្រុងស៊ីដនីរួមទាំងតំបន់ដែលទទួលរងគ្រោះដោយសារភ្លើងឆេះព្រៃត្រូវបានគេព្យាករណ៍ថា នឹងទទួលបានបរិមាណទឹកភ្លៀងពី៣ទៅ៨មីល្លីម៉ែត្រនៅថ្ងៃព្រហស្បតិ៍ ពី៨ទៅ២០មីល្លីម៉ែត្រនៅថ្ងៃសុក្រ និងពី៨ទៅ២៦មីល្លីម៉ែត្រនៅថ្ងៃសៅរ៍។ ល្បឿនខ្យល់ដែលមានកម្លាំងរហូតដល់១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង ​បានបោកបក់ទីក្រុង និងបណ្ដាលឲ្យខូចខាតផ្ទះសម្បែងអស់ជាច្រើន មុនពេលព្យុះបានឆ្លងកាត់ ហើយការព្រមានត្រូវបានប្រកាស មុនព្រឹកព្រលឹម។

ល្បឿនខ្យល់១៣៣គីឡូម៉ែត្រក្នុងមួយម៉ោងបានបំផ្លាញផ្ទះសម្បែងអស់ជាច្រើន
ល្បឿនខ្យល់១៣៣គីឡូម៉ែត្រក្នុងមួយម៉ោងបានបំផ្លាញផ្ទះសម្បែងអស់ជាច្រើន

ទោះជាយ៉ាងណា ព្យុះផ្គររន្ទះក៏នៅតែជាក្ដីកង្វល់មួយដែរ ពីព្រោះរន្ទះអាចបណ្ដាលឲ្យមានភ្លើងឆេះព្រៃកាន់តែច្រើនផងដែរ។ ព្យុះផ្គររន្ទះក៏អាចបណ្ដាលឲ្យមានខ្យល់បោកបក់ និងជំនន់ទឹកភ្លៀងដោយសារតែភ្លៀងធំ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T