អំណាចក្តីស្រលាញ់អស្ចារ្យណាស់! នឹកប្រពន្ធពេកទៅលេង បែរជាមានសំណាងឈ្នះម៉ូតូ PCX ពីប៊ូសស្រ្តង!

//s5.kh1.co/da/daeb664c70cd9c0bae722c91c8c5b3707f4e6913.jpg
សង្គម

 ១៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពោធិ៍សាត់៖ ប្តីប្រពន្ធមួយគូដែលស្រលាញ់គ្នាស្ទើរលេប បានរៀបការជាមួយគ្នាក្នុងខេត្តពោធិ៍សាត់ ព្រោះតែជីវភាពក៏បង្ខំចិត្តចែកផ្លូវគ្នារកប្រាក់។ ស្វាមីធ្វើស្រែចំការ  ចំណែកភរិយាត្រូវឃ្លាតកាយទៅជួលផ្ទះគេ ធ្វើជាកម្មកររោងចក្រនៅឯខេត្តកោះកុង។ ដោយហេតុតែបែកប្រពន្ធយូរនឹករលឹកប្រពន្ធពេក បុរសជាស្វាមីក៏សម្រេចចិត្តទៅលេងប្រពន្ធ សំណាងស្មានមិនដល់ ស្រាប់តែឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង  
  ឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង  

បុរសជាស្វាមីមានឈ្មោះ សួង អឿន និងភរិយាឈ្មោះ ជា ស្មាច បានរៀបការជាមួយគ្នានៅភូមិឆាយលូត ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទទួលបានចំណងដៃកូនស្រី១នាក់។ លោក សួង អឿន បានប្រាប់ក្រុមការងារឲ្យដឹងថា ដោយហេតុនឹកប្រពន្ធពេក ក៏សម្រេចចិត្តទៅលេងប្រពន្ធ ក្រោយពេលទៅដល់ផ្ទះជួលប្រពន្ធ ដោយសារតែធ្វើដំណើរឆ្ងាយអស់កំលាំង ក៏ទិញប៊ូសស្រ្តងញ៉ាំ ស្រាប់តែគាស់ភ្លាមឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តងក៏រំភើបស្រែកហ៊ោរត់អោបប្រពន្ធ។

លោកសួង អឿនក៏បានបន្តទៀតថា ក្រោយពេលឈ្នះរង្វាន់ម៉ូតូទំនើប PCX ពីប៊ូសស្រ្តង លោកលែងពិបាកទៀតហើយ ពេលនឹកប្រពន្ធលោកអាចទៅលេងប្រពន្ធពេលណាក៏បាន។

លោក សួង អឿន អ្នកឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង
លោក សួង អឿន អ្នកឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង

ពិតជាប្រពៃណាស់ រង្វាន់របស់ប៊ូសស្រ្តងបានជូយសម្រួល ដល់ជីវភាពរបស់ប្តីប្រពន្ធមួយគូនេះ ឲ្យបានល្អប្រសើរឡើងបានច្រើនណាស់។ ចំណែកអ្នកលក់ដុំ និងអ្នកលក់រាយជូនលោក សួង អឿន ក៏បានសំណាងទទួលបានក្នុងម្នាក់ៗ ១,០០០$ ពីប៊ូសស្រ្តងផងដែរ៕ 

  ឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង  
  ឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង  
  ឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង  
  ឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង  
លោក សួង អឿន និងក្រុមគ្រួសារ 
លោក សួង អឿន និងក្រុមគ្រួសារ 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T