ចេះណាស់! កូនឆ្កែនាំគ្នាអង្គុយចាំម្ចាស់ថើប ទើបព្រមដេកស្ងៀម (មានវីដេអូ)

//s5.kh1.co/a5/a5478427344ec3b88c1c3b1245af11108e4c305b.jpg
សង្គម

 ១៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កូនឆ្កែបួនក្បាល អង្គុយចាំវេនថើបពីម្ចាស់ មុនពេលចូលដេក

ហ្វីលីពីន៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានសម្ដែងនូវការអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយអំពីសកម្មភាព កូនឆ្កែបួនក្បាលអង្គុយចាំម្ចាស់ថើប ទើបព្រមដេកស្ងៀម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា កូនឆ្កែបួនក្បាល ដែលទើបតែកើតបានប្រហែលជា១ខែ កំពុងអង្គុយរង់ចាំវេនថើបពីម្ចាស់របស់ពួកវា។ ម្ចាស់បានលើកកូនឆ្កែម្ដងមួយៗឡើង ដោយថើបថ្ពាល់ទាំងសងខាងជាច្រើនដង និងមាត់ ហើយដាក់វាទៅលើភួយទន់ៗដេកយ៉ាងស្ងៀមស្ងាត់។

នាង Kim Punzalan ដែលត្រូវជាបងស្រីរបស់ម្ចាស់ឆ្កែ បាននិយាយថា៖

«ជាធម្មតា កូនឆ្កែទាំងនេះគឺរពឹសខ្លាំងណាស់ និងមិនដែលចូលដេកស្រួលម្ដងណាឡើយ។ ពេលខ្លះ ត្រូវការពេលវេលាយូរណាស់ទើបពួកវាព្រមដេក បើទោះបីជាបិទភ្លើងក៏ដោយ។ ដោយសារបែបនេះហើយ ទើបប្អូនស្រីរបស់ខ្ញុំរកវិធីមួយដែលធ្វើឲ្យពួកវាមានទម្លាប់ល្អដោយការថើបមុនចូលដេក។»

វីដេអូខាងលើនេះ ទទួលបានការចុចចូលទស្សនារហូតដល់ទៅ៦.២លានដង និងមានមហាជនមួយចំនួនគ្រោងនឹងយកវីធីថើបឆ្កែមុនចូលដេកទៅប្រើទៀតផង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ម្ចាស់និងកូនឆ្កែ
ម្ចាស់និងកូនឆ្កែ
ម្ចាស់និងកូនឆ្កែ
ម្ចាស់និងកូនឆ្កែ
ម្ចាស់និងកូនឆ្កែ
ម្ចាស់និងកូនឆ្កែ
កូនឆ្កែទាំងបួនក្បាល
កូនឆ្កែទាំងបួនក្បាល
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T