ចុម! រៀបការបានជាង ២ សប្ដាហ៍ទើបដឹងថាកូនក្រមុំជាមនុស្សប្រុស នៅពេលដែល...

//s5.kh1.co/3f/3f37ff495449467faef30cafa967ad54fe8d2c3a.jpg
សង្គម

 ១៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ហួសចិត្តជាខ្លាំង ពេលដឹងថាកូនក្រមុំមិនមែនជាមនុស្សស្រី

អ៊ូហ្គង់ដា៖ បុរសជនជាតិអ៊ូហ្គង់ដាម្នាក់ ដែលមានងារជាបព្វជិតជាង ៤ ឆ្នាំត្រូវព្យួរកាងារពីព្រះវិហារមួយកន្លែងជាបណ្ដោះអាសន្នសិន ក្រោយរកឃើញលោកបានធ្វើរឿងមិនបរិសុទ្ធមួយ ប្រាស់ចាកពីវិន័យ ដោយសារតែប្រពន្ធដែលលោកទើបនឹងរៀបការបានជាង ២ សប្ដាហ៍គឺជាមនុស្សប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Sheikh Mohammed Mutumba និងភរិយាក្លែងក្លាយ (នាង Swabullah Nabukeera)
លោក Sheikh Mohammed Mutumba និងភរិយាក្លែងក្លាយ (នាង Swabullah Nabukeera)

លោក Sheikh Mohammed Mutumba មានអាយុ ២៧ ឆ្នាំ បានជួបប្រទេះនូវរឿងដ៏ហួសចិត្តមួយក្រោយដឹងថា ប្រពន្ធរបស់លោកដែលទើបនឹងរៀបការថ្មីៗនេះមិនមែនជានារីពិត។ នាង Swabullah Nabukeera ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាកូនក្រមុំក្លែងក្លាយបានធ្វើឲ្យ លោក Mutumba រួមទាំងសាច់ញាតិ និងមិត្តភក្ដិមានការភ័ន្ដច្រឡំយ៉ាងធ្ងន់ធ្ងរ ដោយសាតែសម្លេងដ៏ទន់ភ្លន់ ជាពិសេសដំណើររបស់នាង ដូចមនុស្សស្រីពិត ១០០% តែម្ដង។

តែជាអកុសលការលាក់បាំងជាងពីរសប្ដាហ៍របស់កូនក្រមុំក្លែងក្លាយខាងលើត្រូវបានលាតត្រដាង ព្រមទាំងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាងត្រូវប៉ូលិសចាប់ខ្លួនបាន ពីបទលួចទូរទស្សន៍អ្នកជិតខាង។ ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីប៉ូលិសបានសាកសួរចម្លើយនាង Swabullah Nabukeera បានសារភាពថា នាងមិនមែនជាមនុស្សស្រីពិតនោះទេ ហើយការដែលគាត់បន្លំខ្លួនរៀបការជាមួយបព្វជិតខាងលើនេះ ដោយសារតែគាត់ចង់ចូលក្បែរលោកMutumba ដើម្បីងាយស្រួលលួចលុយគាត់តែប៉ុណ្ណោះ។

នាង Swabullah Nabukeera
នាង Swabullah Nabukeera

នេះបើតាមសម្ដីរបស់លោកបព្វជិត Mutumba បានឲ្យដឹងថា ពីដំបូងឡើយ លោកក៏មានការសង្ស័យខ្លះៗដែរ ព្រោះរយៈពេលដែលលោករៀបការជាមួយនាងបានជាងពីរសប្ដាហ៍នេះ ​នៅរាល់ពេលដែលផ្សំដំណេក នាងមិនព្រមដោះសម្លៀកបំពាក់ចេញឡើយ ដោយប្រាប់លោកថានាងកំពុងមករដូវ។

ហើយជុំវិញករណីខាងលើនេះ សារព័ត៌មានក្នុងស្រុកមួយក៏បានព្យាយាមទាក់ទងទៅលោក Mutumba ដើម្បីឲ្យលោកធ្វើការបកស្រាយពីរឿងរ៉ាវមួយនេះឲ្យកាន់តែច្បាស់ផងដែរ ប៉ុន្ដែមិនបានទទួលដំណឹងណាមួយឡើយ ហើយគេក៏មិនបានឃើញលោក Mutumba នៅផ្ទះជាច្រើនថ្ងៃហើយដែរ នេះបើតាមសម្ដីរបស់អ្នកជិតខាង៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T