realme រួមដៃជាមួយ Smart Axiata បង្កើតការប្រកួតធំបំផុត PUBG MOBILE ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា!

//s5.kh1.co/9a/9ad644440d80932063f6956dbcdc8f36df3ec321.jpg
បច្ចេកវិទ្យា

 ១៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០២០​ ក្រុមហ៊ុន​​ Smart Axiata បានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile នៅថ្ងៃទី២៩ ខែកុម្ភៈ​ រហូតដល់ថ្ងៃទី២៨ ខែមីនា​ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ​ ដៃគូរក្នុងការសហការរបស់ Smart លើកនេះគឺជា realme

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Smart និង realme សហការគ្នា
Smart និង realme សហការគ្នា

Smart និង realme គឺមិនមែនទើបតែនឹងសហការលើកទីមួយនោះទេ កាលពីមួយរយៈមុន​ realme X2 Pro ក៏បានដាក់លក់ផ្តាច់មុខនៅ Smart ដែរ។​ ឥឡូវនេះ realme ដែលក្នុងនាមជាដៃគូរសហការរបស់ Smart ក្នុងការប្រកួតលើនេះ realme នឹងជួយផ្តល់ជាទូរស័ព្ទសេរីថ្មីដល់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួត​ នឹងធ្វើជារង្វាន់សម្រាប់សមាជិកក្រុមដែលទទួលបានជ័យលាភី។

Smart និង realme សហការគ្នា
Smart និង realme សហការគ្នា

មិនចម្លែកទេដែល Smart ជ្រើសយក​ realme ធ្វើជាដៃគូរសហការក្នុងការប្រកួត​ PUBG Mobile លើកនេះ។ គឺដូចដែរ realme តែងតែលើកឡើងថា ​​realme នឹងខិតខំផ្តល់ការរស់នៅបែបទាន់សម័យ និងបែបឌីជីថលដល់យុវវ័យទាំងអស់គ្នា។ ក្នុងការប្រគួត PUBG លើកនេះ Smart និង realme នឹងខិតខំផ្តល់ឱ្យយុវវ័យទាំងឡាយនូវការសាកល្បងដ៏សំបូរបែប។

ស្មាតហ្វូន realme
ស្មាតហ្វូន realme

យើងមិនទាន់ដឹងទេថា realme នឹងជ្រើសយកទូរស័ព្ទសេរីមួយណាធ្វើជារង្វាន់សម្រាប់អ្នកឈ្នះ​​។ មើលតាមសេ៊រីដែលបានចេញទាំងអស់ ទោះបីជា realme5, realme 5pro ឬក៏ realme X2Pro សុទ្ធតែអាចបំពេញតម្រូវការអ្នកចូលរួមប្រកួតទាំងអស់គ្នាបាន៕
សូមរង់ចាំទាំងអស់គ្នា!

                                                                                                              ​​

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T