កីឡាកររកគ្រាប់បាល់លឿនជាងគេបំផុតនៅ World Cup ធ្លាក់ខ្លួនបើកតាក់ស៊ី ព្រោះតែមូលហេតុមួយ

//s5.kh1.co/be/be1bec640cbe53050bb170b94b685972ea5551b3.jpg
កីទ្បា

 ១៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករដែលរកគ្រាប់បាល់លឿនជាងគេបំផុតនៅ World Cup ធ្លាក់ខ្លួនមករត់តាក់ស៊ី

បរទេស៖ អតីតកីឡាករដែលរកគ្រាប់បាល់បានលឿនជាងគេក្នុងប្រវត្តិសាស្រ្ត World Cup ដោយចំណាយពេលត្រឹមតែ ១១វិនាទីក្នុងការសម្រេចទីកាលពីព្រឹត្តិការណ៍ FIFA World Cup 2002 ខ្សែប្រយុទ្ធតួកគី Hakan Sukur បច្ចុប្បន្នកំពុងតែប្រកបមុខរបរជាអ្នកបើកតាក់ស៊ីនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hakan Sukur
Hakan Sukur

Sukur រកបាន ៥១គ្រាប់ពីការបង្ហាញខ្លួនសរុបចំនួន ១១២ប្រកួតឲ្យជម្រើសជាតិតួកគី ដែលចំនួនគ្រាប់បាល់នេះគឺជាចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិតួកគី មិនទាន់មានអ្នកណាអាចតាមស្មើ។

នៅក្នុងអាជីពជាកីឡាករនៅចន្លោះពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ២០០៨ Sukur ធ្លាប់លេងឲ្យបណ្ដាក្លិបនៅអឺរ៉ុបជាច្រើនដូចជា Galatasary, Torino, Inter Milan, Parma, Blackburn Rovers និងបណ្ដាក្លិបនៅក្នុងប្រទេសតួកគីមួយចំនួនទៀត។

Hakan Sukur
Hakan Sukur

ក្រោយសម្រេចចិត្តព្យួរស្បែកជើងចាកចេញពីបាល់ទាត់ នៅឆ្នាំ២០១១ Sukur បានដើរចូលលើផ្លូវនយោបាយ ដោយបានក្លាយជាសមាជិកសភាម្នាក់របស់តួគកីដែលមកពីគណបក្សនយោបាយរបស់លោកប្រធានាធិបតី Erdogan។

យ៉ាងណាមិញ អតីតកីឡាករបាល់ទាត់រូបនេះបានមានទំនោរ និងជាប់ពាក់ព័ន្ធជាមួយលោក Gulen ដែលគេស្គាល់ថាជាភាគីជម្លោះនយោបាយជាមួយលោកប្រធានាធិបតី Erdogan។ ក្រោយតែពីមានបញ្ហានេះ Sukur ត្រូវបានបាត់បង់តំណែងនៅក្នុងសភា ហើយទ្រព្យសម្បត្តិរបស់គេរួមមានដូចចជានផ្ទះ, ជំនួញ និងគណនីធនាគារនៅក្នុងប្រទេសតួកគីត្រូវបានរឹបអូស។

Hakan Sukur
Hakan Sukur

បុរសវ័យ៤៨ឆ្នាំ Sukur បានថ្លែងនៅក្នុងកិច្ចសម្ភាសមួយថា បច្ចុប្បន្នលោកកំពុងតែរកប្រាក់តាមរយៈការបើកតាក់ស៊ី និងលក់សៀវភៅនៅក្នុងសហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់ជីវភាព៕

ប្រភពCNBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T