យោងទៅតាម សារពត៌មាន The Sun បានអោយដឹងថា ប្រជាជនចិន នៅតំបន់ Jinan នៃខេត្ត Shandon ប្រមាណ ជាង៥០០ គ្រួសារ មានការភ័យខ្លាច និងព្រួយបារម្មណ៍ ជាខ្លាំង ទៅលើការប្រើប្រាស់ទឹក ដែលប្រែក្លាយជា មានពណ៌ផ្កាឈូក ក្នុងរយៈពេល មួយយប់ តែប៉ុណ្ណោះ។ លោក Lio Wang ដែលរស់នៅតំបន់នោះ បាននិយាយថា វាស្ទើរតែមិនគួរអោយជឿ ដែលទឹកប្រែជា មានពណ៌ហើយ គ្មានក្លិនអ្វីប្លែកទាំងអស់ ភ្លាមៗនោះ ពួកយើងក៏បាន ទូរសព្ទ័ ទៅកាន់ប៉ូលីស និងក្រុមហ៊ុន ផ្គត់ផ្គង់ទឹក មកអង្កេត។ មន្ត្រីប៉ូលីស បានអះអាងថា សារធាតុពណ៌ផ្កាឈូកនេះ គ្មានផលប៉ះពាល់អ្វីនោះទេ ហើយបំរែបំរួលនេះ អាចបណ្ដាលមកពី មានមនុស្សចង់លួចប្រើប្រាស់ទឹក ដោយមិនចាំបាច់បង់ថ្លៃ ទើបលួចកាត់ត បំពង់ទឹកមេ ហើយ វាអាច ផ្លាស់ប្ដូរ ខុស ប្រពន្ធ័ទឹក ទើបបណ្ដាលអោយមានពណ៌ដូច្នេះ។

ការភ័យខ្លាច និង ព្រួយបារម្មណ៍ ពីបញ្ហា ជាតិពុលក្នុងទឹកបែបនេះ គឺបន្ទាប់ ពីមាន ជ្រូកងាប់ជាច្រើនពាន់ក្បាល នៅក្នុងទន្លេ នៃប្រទេសចិន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?









ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]