បទពិសោធន៍ និងជោគជ័យដ៏រំភើបអស្ចារ្យក្រោយពីការចូលរួមព្រឹត្តិការណ៍អន្តរជាតិ GALAXY A2020 AWESOME LIVE ដ៏អស្ចារ្យប្រចាំឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី!

//s5.kh1.co/a2/a2ba4a21f8e292b22ac49a15e78206dc0636c82e.jpeg
សង្គម

 ១៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រតិភូតំណាងផលិតល សាមសុង កម្ពុជាទាំងអស់បានវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញជាមួយនឹងជ័យលាភី ស្នាមញញឹម និងបទពិសោធន៍ដ៏សែនរំភើបអស្ចារ្យនៃស្មាតជំនាន់ចុងក្រោយប្រចាំឆ្នាំស៊េរី Samsung Galaxy A51 និង Samsung Galaxy A71

ភ្នំពេញ៖ ក្រោយពីការដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy ស៊េរី A ប្រចាំឆ្នាំ ២០២០ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយដែលមានឈ្មោះថា GALAXY A2020 AWESOME LIVE នៅទីក្រុងហ្សាហ្គាតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះប្រតិភូតំណាងផលិតល សាមសុង កម្ពុជាទាំងអស់បានវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញជាមួយនឹងជ័យលាភី ស្នាមញញឹម និងបទពិសោធន៍ដ៏សែនរំភើបអស្ចារ្យនៃស្មាតជំនាន់ចុងក្រោយប្រចាំឆ្នាំស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយពីការចូលរួមព្រឹត្តិការណ៍អន្តរជាតិ GALAXY A2020 AWESOME LIVE
ក្រោយពីការចូលរួមព្រឹត្តិការណ៍អន្តរជាតិ GALAXY A2020 AWESOME LIVE

សូមបញ្ជាក់ថាការវិលត្រឡប់មកវិញរបស់ប្រតិភូទាំងអស់នាថ្ងៃនេះគឺជាមោទនភាពដ៏អស្ចារ្យបំផុតសម្រាប់បើកទំព័រឆ្នាំថ្មី ២០២០ នេះដោយក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជំនាន់ថ្មីចុងក្រោយស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដែលមានរូបរាងស្អាតទាក់ទាញ លេចធ្លោ និងមានលក្ខណៈពិសេសទំនើបបំផុតដែលពុំធ្លាប់មានក្នុងខ្សែស្រឡាយ Samsung Galaxy ត្រកូលស៊េរី A ក៏ដូចជាជ័យលាភីចំណាត់ថ្នាក់លេខ ១ របស់ OMG កម្ពុជា នៃការប្រកួតក្បាច់រំាលើឆាកអន្តរជាតិដោយក្រុម BLACK PINK កូរ៉េធ្វើជាគណៈកម្មការ និងប្រគល់រង្វាន់ដោយផ្ទាល់ផងដែរ!

យោងតាមសម្តី និងចំណាប់អារម្មណ៍ផ្ទាល់របស់កញ្ញា មាន សុនីតា និងក្រុមរាំ OMG ដែលជាក្រុមរាំដ៏ល្បីល្បាញ តំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរនោះបានបង្ហាញនូវអារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលដែលរកអ្វីប្រៀបផ្ទឹមពុំបានពីភាពរំភើបសប្បាយរីករាយ និងភាពអស្ចារ្យនៃព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនប្រចាំឆ្នាំ២០២០ ស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដែលមានលក្ខណៈពិសេសបំផុតដែលពុំគួរឱ្យជឿ ។

មាន​ សូនីតា
មាន​ សូនីតា
OMG 
OMG 

សម្រាប់ Samsung Galaxy A51 និង Samsung Galaxy A71 នេះ អតិថិជន ទាំងអស់ប្រាកដជាមានភាពភ្ញាក់ផ្អើលខ្លាំង និងលង់ចិត្តស្រឡាញ់ជាក់ជាពុំខានឡើយជាមួយនឹង រចនាបទ អេក្រង់ ពណ៌ កាមេរ៉ា ទំហំថ្ម ល្បឿន និងជាពិសេសគឺតម្លៃតែម្តង! ក្រុមហ៊ុន សាមសុង ក្នុងឆ្នាំ ២០២០ នេះ គឺពិតជាផ្តល់ជូនកាដូដ៏ល្អអស្ចារ្យសម្រាប់ឆ្នាំថ្មីដល់អតិថិជនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកមែន!

ចឹងអតិថិជនទាំងអស់ដែល រងចាំយ៉ាងអន្ទះសារនោះ ពិតជាមិនខុសបំណងឡើយព្រោះថាក្រុមហ៊ុន សាមសុងនឹងធ្វើការដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ។ 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់តាមហាងចែកចាយផលិតផលទំនើប សាមសុង ណាមួយដែលនៅជិតលោកអ្នក ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 20 3232!

ក្រោយពីការចូលរួមព្រឹត្តិការណ៍អន្តរជាតិ GALAXY A2020 AWESOME LIVE
ក្រោយពីការចូលរួមព្រឹត្តិការណ៍អន្តរជាតិ GALAXY A2020 AWESOME LIVE
ក្រោយពីការចូលរួមព្រឹត្តិការណ៍អន្តរជាតិ GALAXY A2020 AWESOME LIVE
ក្រោយពីការចូលរួមព្រឹត្តិការណ៍អន្តរជាតិ GALAXY A2020 AWESOME LIVE
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T