មិនធម្មតា ឱក សុគន្ធកញ្ញា ជ្រោងប្អូនស្រីឱ្យក្លាយជាថៅកែ!

//s5.kh1.co/91/914d831beb55e504f632b281a8a70fd3480ce666.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អបអរសាទរការបើកសម្ពោធហាងតែគុជ សាខាទី១១ ទល់មុខឈាង និងសាលាអន្តរជាតិ CIA ដែលជាសាខាថ្មី ក្រោមការគ្រប់គ្រងរបស់កញ្ញា ឱក សុគន្ធតាណា ប្អូនស្រីរបស់តារាចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា។

ភ្នំពេញ៖ ពិតជាមិនធម្មតាមែន មិនមែនត្រឹមតែជោគជ័យខ្លួនឯងប៉ុណ្ណោះទេ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ចង់ឱ្យប្អូនស្រីរបស់នាងបានជោគជ័យដូចរូបនាងអ៉ីចឹងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីព្រឹកថ្ងៃពុធ ទី១៥ មករានេះ តាមបណ្តោយផ្លូវ២០០៤ គេឃើញវត្តមានតារាស្រីប្រុសល្បីៗជាច្រើនដួងបានចូលរួមអបអរសាទរការបើកសម្ពោធហាងតែគុជ សាខាទី១១ ទល់មុខឈាង និងសាលាអន្តរជាតិ CIA ដែលជាសាខាថ្មី ក្រោមការគ្រប់គ្រងរបស់កញ្ញា ឱក សុគន្ធតាណា ប្អូនស្រីរបស់តារាចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា

  តារាចម្រៀង ឱក សុគន្ធកញ្ញា និងប្អូនស្រី
  តារាចម្រៀង ឱក សុគន្ធកញ្ញា និងប្អូនស្រី

កញ្ញា ឱក សុគន្ធតាណា
កញ្ញា ឱក សុគន្ធតាណា

អ្នកម្តាយវ័យក្មេង សុគន្ធកញ្ញា បានប្រាប់ថា ថ្វីត្បិតពេលដែលប្អូនស្រីចេញរកស៊ីបង្កើតមុខរបសផ្ទាល់ខ្លួនដែលធ្វើឱ្យមានភាពរវល់បែបនេះ និងអាចកាត់បន្ថយការងារជាច្រើនដែលនាងធ្លាប់មានប្អូនស្រីជាជំនួយការជាយូរមកហើយ មានភាពលំបាកបន្តិចក្តី ប៉ុន្តែនាងពេញចិត្តនូវការសម្រេចចិត្តរកស៊ីបែបនេះ។ ដូច្នេះហើយ សុគន្ធកញ្ញា អាចរកអ្នកជំនួសផ្សេងទៀត ដែលអាចធ្វើកិច្ចជំនួសកន្លែងប្អូនស្រី ដែលធ្លាប់ជាជំនួយការពិសេសរបស់នាង។ មិនថាការលើកទឹកចិត្តជម្រុញបន្ថែម និងត្រួសត្រាយផ្លូវសម្រាប់ប្អូនស្រីជាទីស្រលាញ់ប៉ុណ្ណឹងទេ តារាចម្រៀងដែលមានប្រជាប្រិយភាពរូបនេះ ក៏បានជំនួយជាថវិកាបន្ថែមទៀតសម្រាប់អាជីកម្មដែលទើបតែសម្ពោធ នាព្រឹកថ្ងៃទី១៥ មករា នេះផងដែរ។

សម្ពោធហាងតែគុជសាខាទី១១ AN CHA 
សម្ពោធហាងតែគុជសាខាទី១១ AN CHA 

ប្អូនស្រីតារាល្បីកញ្ញា ឱក សុគន្ធតាណា បានបញ្ជាក់ថា ពីមុនមកនាងមិនធ្លាប់រកស៊ីទេ គឺគ្រាន់តែជួយមើលការខុសត្រូវលើមុខរបរម្តាយកន្លងមក ក៏ដូចជាធ្វើជាជំនួយការផ្ទាល់របស់បងស្រី។ នេះជាលើកដំបូងដែលហ៊ានសម្រេចចិត្តចេញរកស៊ី ព្រោះមានការជំរុញលើកទឹកចិត្តពីបងស្រី និងបងថ្លៃ ព្រមទាំងការជ្រោមជ្រែងថវិកាផងដែរ។

តារាចម្រៀង ឱក សុគន្ធកញ្ញា
តារាចម្រៀង ឱក សុគន្ធកញ្ញា

ឱក សុគន្ធតាណា បានបន្តទៀតថា ដើមទុនក្នុងការបើកហាង AN CHA នេះគឺចំណាយអស់ជិត ៥ ម៉ឺនដុល្លារ ក្នុងនោះមានការជួយពីបងស្រីនាង (ឱក សុគន្ធកញ្ញា) ផងដែរ ។ មូលហេតុដែលនាងសម្រេចចិត្តបើកហាងនេះដោយសារនាងស្រឡាញ់ និងចូលចិត្តប្រ៊េន AN CHA ដែលជាប្រ៊េនរបស់កូនខ្មែរសុទ្ធសាធ។

សិល្បករសិល្បការីនីដែលបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមក្នុងពិធីសម្ពោធហាងរបស់ប្អូនស្រី ឱក សុគន្ធកញ្ញា ម្នាក់ៗសុទ្ធតែបានជូនពរនាងឱ្យជោគជ័យក្នុងការរកស៊ី។

ថ្វីត្បិតតែរវល់នៅក្នុងការមើលហាងក្តីតែកញ្ញា ឱក សុគន្ធតាណា នៅតែបន្តជួយមើលការខុសត្រូវបងស្រីរបស់ខ្លួនដូចមុនដដែល៕

ពិធីសម្ពោធហាងប្អូនស្រីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា

ឱក សុគន្ធកញ្ញា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/7e/7e95514d2288e9959e658ec01382d2220bdcb3a0.jpg

ពិធី ពុទ្ទាភិសេក វិមានព្រះបរមបដិមា ព្រះអង្គគោកធ្លក ទម្ងន់១៥តោននៅខេត្តកំពត និមន្តចូលរួមក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកក្តិបណ្ឌិត អំ លឹមហេង

 ០៥-មករា-២០២២ 
 ១០ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T