ណាសាបើកឱកាសឲ្យក្មេងៗ ចូលរួមប្រកួតប្រជែងដាក់ឈ្មោះឲ្យយាន Mars 2020

//s5.kh1.co/db/db3e6d2f9f9e66974dc2b33e3f9326b947473c2b.jpg
បច្ចេកវិទ្យា

 ១៥-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្នុងពេលឆាប់ៗនេះ យានធ្វើដំណើរលើភពអង្គារ Mars 2020 នឹងទទួលបានឈ្មោះជាផ្លូវការ។

អាមេរិក៖ បើនិយាយពីការដាក់ឈ្មោះឲ្យយានធ្វើដំណើរនៅលើភពអង្គារ Mars 2020 អង្គការណាសាប្រាកដជាបើកចំហជាសាធារណៈ។ កាលពីថ្ងៃចន្ទកន្លងទៅនេះ អង្គការណាសាបានប្រកាសបញ្ជីឈ្មោះបេក្ខជនដែលអាចបន្តទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលឱកាសនេះបើកសម្រាប់ក្មេងៗអាមេរិកចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២។ ចៅក្រមស្ម័គ្រចិត្តបានជម្រុះអត្ថបទតែងសេចក្ដីចំនួន២៨,០០០ ហើយបានជ្រើសតែចំនួន១៥៥តែប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ គណៈកម្មការនឹងធ្វើការជម្រុះបន្ត ដើម្បីជ្រើសរើសបេក្ខជនចំនួន១១នាក់ប៉ុណ្ណោះ ដែលអាចឈានជើងប្រកួតបន្តនៅវគ្គផ្ដាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យាន Mars 2020 ដែលនឹងទទួលបានឈ្មោះជាផ្លូវការក្នុងពេលឆាប់ៗ
យាន Mars 2020 ដែលនឹងទទួលបានឈ្មោះជាផ្លូវការក្នុងពេលឆាប់ៗ

ចុងក្រោយ ឈ្មោះដែលទទួលបានការបោះឆ្នោតច្រើនជាងគេនឹងត្រូវបានជ្រើសរើស ហើយអង្គការណាសានឹងប្រកាសឈ្មោះអ្នកដែលទទួលបានជ័យលាភីក្នុងការដាក់ឈ្មោះឲ្យយាន Mars 2020 នៅក្នុងខែមីនា។ គួរបញ្ជាក់ផងដែរថា យាននេះគ្រោងនឹងចាកចេញពីផែនដីនៅខែកក្កដា ហើយនឹងទៅដល់ភពព្រះអង្គារនៅដើមឆ្នាំ២០២១។ បើតាមសម្ដីលោក Lori Glaze ដែលជានាយកខាងផ្នែកវិទ្យាសាស្ត្រភពរបស់អង្គការណាសាបានឲ្យដឹងថា ការប្រកួតប្រជែងមួយនេះបានលើកទឹកចិត្តឲ្យក្មេងៗជំនាន់ក្រោយចូលរួមលើអាជីពការងារក្នុងវិស័យ STEM។ ហើយឈ្មោះដែលបានជ្រើសរើសនឹងជួយកំណត់បុគ្គលិកលក្ខណៈពិសេសរបស់យានមួយនេះ នៅក្នុងចំណោមយានអវកាសធ្វើដំណើរលើភពអង្គារដទៃទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T