តារាប្រុសម្នាក់នេះជា Fanboy លាក់មុខរបស់ BTS! លេងសុទ្ធតែទុករូប J-Hope ក្នុងកាបូប

//s5.kh1.co/14/14d620fb8e77b2ca037cb0f34d454a66de4396dc.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Fanboy លាក់មុខតើនេះ! ឃើញលើកសរសើរពី J-Hope ចំពោះមុខហ្វេនច្រើនដងហើយ លើកនេះលេងសុទ្ធតែ យករូបថតមកបង្អួតនៅក្នុងវីដេអូ LIVE តែម្ដង Hyunwoo

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ តារាប្រុសចំណូលថ្មី ក្នុងវិស័យ Kpop ដូចជា Hyunwoo សមាជិកក្រុម D-Crunch បានធ្វើឲ្យក្រុមអ្នកគាំទ្រ BTS មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះក៏ព្រោះតែលោក បានបង្ហាញនៅក្នុងវីដេអូ LIVE ថា លោកជាអ្នកគាំទ្ររបស់ J-Hope សមាជិកក្រុម BTS។

មិនត្រឹមតែប៉ុណ្ណឹងទេ Hyunwoo ថែមទាំងបានបង្ហាញរូបថតរបស់ J-Hope ដែលលោកមាន នៅក្នុងដៃដោយស្នាមញញឹម ហើយប្រាប់ហ្វេនៗទៀតថា លោកនឹងដាក់វាចូលក្នុងកាបូប។  Hyunwoo បាននិយាយថា លោកពិតជាចង់ជួប J-Hope ខ្លាំងណាស់។ គួរបញ្ជាក់ផងដែរថា កាលពីមុន Hyunwoo ក៏ធ្លាប់បានលើកឡើងរួចមកហើយថា J-Hope គឺជាគំរូរបស់លោក ព្រោះលោកចូលចិត្តរាំ និងរ៉េប។

ក្នុងនោះដែរ D-Crunch ក៏ធ្លាប់បានរាំ Cover បទ Idol របស់ BTS ផងដែរ កាលពីឆ្នាំ​ ២០១៨៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Hyunwoo
រូបភាព Hyunwoo
រូបភាព Hyunwoo
រូបភាព Hyunwoo
រូបភាព Hyunwoo
រូបភាព Hyunwoo
រូបភាព J-Hope
រូបភាព J-Hope
រូបភាព J-Hope
រូបភាព J-Hope
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T