ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកបង្ហាញពីចំណុចខ្វះខាតនៅក្នុងកូដ Windows 10 របស់ Microsoft

//s5.kh1.co/6a/6a681ffd7732267f774817f512ccce3d4ba8c98e.jpg
បច្ចេកវិទ្យា

 ១៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គេមិនច្បាស់ថាតើបញ្ហាមួយនេះកើតឡើងយូរប៉ុណ្ណានោះទេ មុនពេលគេផ្ដល់ដំណឹងទៅឲ្យក្រុមហ៊ុន Microsoft។

អាមេរិក៖ ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានរកឃើញចំណុចខ្វះខាតធំៗនៅក្នុង Windows 10 ដែលអាចបើកឱកាសឲ្យពួកហេកឃ័របង្កើតកម្មវិធីព្យាបាទដែលមើលទៅដូចកម្មវិធីស្របច្បាប់ដែរអីចឹង។ ហើយបញ្ហានេះត្រូវបានគេលើកយកមកនិយាយនៅក្នុងសន្និសីទកាសែតរបស់ NSA។ លោក Brian Krebs ដែលជាអ្នកជំនាញខាងផ្នែកសន្តិសុខបាននិយាយថាក្រុមហ៊ុន Software យក្សមួយនេះបានបញ្ជូន patch ទៅឲ្យសាខាយោធាសហរដ្ឋអាមេរិកនិងអ្នកជំនាញដទៃទៀត មុនពេលការផ្សព្វផ្សាយកាន់តែទូលំទូលាយ។ បញ្ហាមួយនេះបានកើតឡើងក្នុងសមាសភាគសំខាន់មួយនៃប្រព័ន្ធប្រតិបត្តិការ Windows ដែលគេស្គាល់ថា crypt32.dll ដែលជាកម្មវិធីមួយអនុញ្ញាតឲ្យអ្នកអភិវឌ្ឍចូលទៅកាន់មុខងារសំខាន់ៗ ដូចជា digital certificates។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីស្នាក់ការរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក
ទីស្នាក់ការរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក

បញ្ហានេះបានកើតឡើងនៅក្នុង Windows Server 2016 ដល់ឆ្នាំ 2019 ប៉ុន្តែវាមិនប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការជំនាន់ចាស់ៗនោះទេ។ លោកសាស្ត្រាចារ្យ Alan Woodward ដែលជាអ្នកជំនាញផ្នែកសន្តិសុខនៅសកលវិទ្យាល័យ Surrey បាននិយាយពីគុណវិបត្តិនេះថា វាជារឿងមួយធំ ពីព្រោះវាបានប៉ះពាល់ដល់ផ្នែកសំខាន់នៃ cryptographic software ដែលប្រើដោយប្រព័ន្ធប្រតិបត្តិការរបស់ Microsoft។ ទោះបីជាមិនមានភស្តុតាងបង្ហាញថា វាត្រូវបានកេងបន្លំដោយពួកហេកឃ័រ ក៏វានៅតែជាការគំរាមកំហែងដ៏សំខាន់មួយ ពីព្រោះអ្នកប្រើប្រាស់អាចទទួលរងការវាយប្រហារបាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T