យោងទៅតាមសារព័ត៌មានរបស់ហាសិនប៉ុស្ដន៍ បានឲ្យដឹងថា បុរសម្នាក់ នឹងយកដៃរបស់ខ្លួន ដើម្បីជួយសម្រួលដល់ប្រដាប់ភេទរបស់ខ្លួន ដែលមានបញ្ហានេះ។

បុរសនេះត្រូវបាន គេស្គាល់ឈ្មោះថា Andrew Wardle អាយុ ៣៩ឆ្នាំ មានដើមកំណើតជាជនជាតិអង់គ្លេស និងគ្មានប្រដាប់ភេទតាំងពីកើតមកម៉្លេះ ដែលនៅពេលនេះ បុរសនេះនឹងអាចធ្វើការវះកាត់ ៣ដង ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត  ដើម្បីបង្កើតឲ្យមានសរីរាង្គមនុស្សប្រុសឡើងវិញ។

នៅពេលដែល Wardle កើតមកគឺលោកមាន ប្លោកនោមខុសទីតាំង និងខុសពីមនុស្សធម្មតា ដែលមានន័យថា នៅខាងក្រៅខ្លួន។ តាមការប៉ាន់ស្មានបានឲ្យដឹងថា បុរសម្នាក់ក្នុងចំណោម ៣០លាននាក់ អាចកើតមានអាការៈនេះ ដែលមានស្បែកតូចខ្លី និងមិនមានប្រវែងវែង ដែលគេហៅថា ប្រដាប់បន្ដពូជមនុស្សប្រុសនោះទេ។ យ៉ាងណាមិញ ការវះកាត់ជាច្រើនសារត្រូវបានធ្វើឡើង ដើម្បីកែតម្រូវឲ្យប្លោកនោម និងតម្រងមូត្រ មានលក្ខណៈត្រឹមត្រូវ និងអាចអនុញ្ញាតឲ្យ បុរសនេះបត់ជើងតូច តាមរយៈបំពង់នេះបាន។ ដោយសារការបាត់បង់ភាពជាមនុស្សប្រុស តាំងពីកំណើត ធ្វើឲ្យលោកចង់សម្លាប់ខ្លួនជាច្រើនសារ កាលពីប៉ុន្មានឆ្នាំមុន តែពេលថ្មីៗនេះ បុរសនេះ បានធ្វើការពិភាក្សាជាមួយនឹង គ្រូពេទ្យ ដែលទាក់ទងនឹងបញ្ហារបស់ខ្លួន ហើយគ្រូពេទ្យបាននិយាយថា វាប្រហែលជាអាចទៅរួច ក្នុងការបង្កើតតួនាទី ជាមនុស្សប្រុសនេះបាន ដោយអាចយកដៃមកវះកាត់ផ្លាស់ប្ដូរ ជំនួសវិញ។

តើប្រិយមិត្ដយល់យ៉ាងណា?


កែសម្រួលដោយ ម៉ា

ខ្មែរឡូត




 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]