ស្រលាញ់គ្នាយូរប៉ុណ្ណា ក៏នៅបែកគ្នា មើល Great និងសង្សារ

//s5.kh1.co/49/49f8d690f9a76eb4edd222d70556fb4b9d42cc19.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Great Warintorn ចូលមកបកស្រាយរឿង ដែលខ្លួនបានបែកគ្នាជាមួយសង្សារ ប៉ុន្តែស្រាប់តែមានអ្នកបង្ហាញថា​ សង្សាររបស់លោក គឺនៅទំនេរ

ថៃ៖ តារាសម្ដែងថៃដ៏ល្បី លោក Great Warintorn ជាតារាសម្ដែងមួយរូបដែលលោកត្រូវគេបានស្គាល់នៅក្នុងរឿងភាគជាច្រើន ហើយលោកថែមទាំងមានសមត្ថភាព មុខមាត់ស្រស់សង្ហា ដែលអាចធ្វើឲ្យហ្វេនៗនារីភាគច្រើនលង់នឹងសម្រស់របស់លោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវិតផ្ទាល់ខ្លួនរបស់លោក Great វិញ ពិតជាមិនដឹងទាល់តែសោះថា​លោក​មានសង្សាររួចទៅហើយ ដែលនាងគឺជា អ្នកគ្រូពេទ្យដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា Orn Onuma ។ ដែលសំខាន់ពេលនេះកំពុងតែមានព័ត៌មានលេចលឺថា គូស្នេហ៍របស់អ្នកទាំងពីរ កំពុងតែដើរដល់ទីបញ្ចប់ រហូតទាល់តែលោក Great ត្រូវតែចេញមុខមកពន្យល់ថា ទំនាក់ទំនងរបស់លោកជាមួយនឹងអ្នកគ្រូពេទ្យ គឺនៅក្នុងដំណាក់កាលនៃការកែតម្រូវគ្នាទៅវិញទៅមក ប៉ុន្តែស្ថានភាពនៅតែដូចធម្មតាដដែល។

ប៉ុន្តែឥលូវនេះ ក៏មិនទាន់ដឹងថាគូស្នេហ៍របស់អ្នកទាំងពីរបានប្រែក្លាយទៅជាល្អនៅឡើយទេ ដោយសារតែតាមចរិករបស់លោក Great មិនដែលបង្ហើបរឿងស្នេហារបស់លោកឲ្យអ្នកណាដឹងជាសាធារណៈនោះទេ។ តែកាលពីថ្មីៗនេះ ស្រាប់តែ លោក DJ Jem បានបង្ហោះរូបថតគូជាមួយនឹង អ្នកគ្រូពេទ្យ Orn Onuma ដែលក្នុងនោះបានសរសេរថា៖

អ្នកគ្រូពេទ្យដ៏ស្រស់ស្អាត (នៅទំនេរ ពីព័ត៌មានដែលត្រូវបានផ្តល់ជូន)។

សម្ដីរបស់ DJ Jem

តើមួយឃ្លានេះមានន័យយ៉ាងម៉េចទៅ? តើអ្នកគ្រូពេទ្យពិតជានៅទំនេរឬយ៉ាងណា? រឿងមួយនេះប្រហែលជាត្រូវតាមដានបន្តទៀតហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Great Warintorn
Great Warintorn
Great Warintorn
Great Warintorn
 Orn Onuma
 Orn Onuma
 Orn Onuma
 Orn Onuma
DJ Jem & Orn Onuma
DJ Jem & Orn Onuma
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T