អាហារដែលអ្នកគួរបរិភោគអំឡុងពេលមករដូវ៖

១. ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវគឺជាអាហារដ៏ល្អដែលអាចជួយអ្នកនៅពេលមករដូវ ព្រោះវាសម្បូរទៅដោយជាតិសរសៃ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលនឹងជួយកាត់បន្ថយការហើមពោះ ការរំលាយអាហារ និងអាចបន្ធូរសាច់ដុំបាន ប្រសិនបើអ្នករមួលក្រពើ។

២. ផ្លែចេក

ផ្លែចេកអាចជាជម្រើសដ៏ល្អបំផុតរបស់អ្នកសម្រាប់ធ្វើជាអាហារសម្រន់ក្នុងអំឡុងពេលមករដូវ។ ផ្លែឈើទាំងនេះពោរពេញទៅដោយប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិសរសៃ។ 

៣. សូកូឡាខ្មៅ

ពេលមករដូវការញ៉ាំសូកូឡាកាន់តែច្រើននេះគឺជាការប្រសើរណាស់។ សូកូឡាខ្មៅផ្ទុកនូវសារធាតុរ៉ែដែលល្អដល់សុខភាព ដែលវាមានជាតិដែក ម៉ាញ៉េស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារជាតិ flavanols ។ ម៉្យាងទៀតអាចផ្តល់អត្ថប្រយោជន៍ដល់លំហូរឈាម និងសរសៃឈាម។

៤. ត្រីសាម៉ុង

ត្រីសាម៉ុងត្រូវបានរួមបញ្ចូលនៅក្នុងរបបអាហារ ដែលត្រូវបានគេចាត់ទុកថាល្អដល់សុខភាព ព្រោះវាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អដល់សុខភាព និងជាប្រភពប្រូតេអ៊ីនដ៏សំបូរបែប។ បរិភោគត្រីសាម៉ុងក្នុងពេលមករដូវដើម្បីកាត់បន្ថយការរលាក កាត់បន្ថយការរមួលក្រពើ និងរដូវមកទៀតទាត់។

៥. ខ្ញី

ខ្ញីល្អក្នុងការគ្រប់គ្រងការរលាក ប៉ុន្តែវាក៏អាចជួយអ្នកកាត់បន្ថយការឈឺចាប់ពេលមករដូវបានដែរ។ បន្ថែមខ្ញីស្រស់ចូលក្នុងតែរបស់អ្នកប្រសិនបើអ្នកមានបញ្ហាឈឹពោះ។

6. ផ្លែក្រូច និងក្រូចឆ្មា

ញ៉ាំផ្លែឈើឱ្យបានច្រើនដើម្បីបង្កើននូវវីតាមីន និងកាត់បន្ថយការឃ្លានស្ករក្នុងពេលមករដូវ។ ផ្លែក្រូចឆ្មារគឺល្អជាពិសេស ក្រៅពីវីតាមីនពួកវាមានជាតិសរសៃ និងទឹកច្រើនដែលនឹងធ្វើឱ្យរាងកាយរបស់អ្នកមានជាតិទឹក និងការរំលាយអាហាររបស់អ្នកបានល្អ។ លើសពីនេះទៅទៀតផ្លែក្រូចគឺល្អក្នុងការកាត់បន្ថយការចង្អោរ និងស្ថានភាពមិនល្អដទៃទៀតដែលទាក់ទងនឹងការមករដូវ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ