អ្នកវិទ្យាសាស្រ្ត​៖ សីតុណ្ហភាពទឹកក្នុងមហាសមុទ្រ បានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

//s5.kh1.co/8d/8d35fb0ea30c136832d5423ef8484d2bb040b7a8.jpg
សង្គម

 ១៥-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការកម្តៅរបស់ផែនដី បានធ្វើឱ្យសីតុណ្ហភាពមហាសមុទ្របានកើនឡើងដល់កំរិតខ្ពស់បំផុត​ ​

បរទេស៖ ផលប៉ះពាល់នៃការឡើងកំដៅផែនដី កំពុងតែកើតមានកាន់តែខ្លាំងឡើងនៅក្នុងជីវិតរស់នៅរបស់យើង។ សូម្បីតែភ្លើងឆេះព្រៃនៅអូស្ត្រាលីក៏​ជាសូចនាករមួយក្នុងចំណោមសូចនាករ ដែល​បានចូលរួមចំណែកនៃការឡើងកម្តៅ​របស់ភពផែនដីដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការស្រាវជ្រាវចុងក្រោយបានឱ្យដឹងថា ពិភពលោកបានប្រឈមនឹងបញ្ហាទឹកសមុទ្រ​ឡើងកម្តៅបំផុតក្នុងប្រវត្តិសាស្ត្រ​គឺនៅឆ្នាំ ២០១៩។ តាមពិតលទ្ធផលស្រដៀងគ្នានេះ ការឡើងកម្តៅទឹកសមុទ្រធ្លាប់កើតមាននៅឆ្នាំ ២០១៨ និង ២០១៧។ ដូចច្នេះ​យើងអាចនិយាយបានម្យ៉ាងទៀតថា ផលប៉ះពាល់នៃការឡើងកម្តៅផែនដីគឺកាន់តែអាក្រក់ទៅៗជារៀងរាល់​ឆ្នាំ។

មហាសមុទ្របានស្រូបយកកំដៅរហូតដល់ ៩៣ ភាគរយនៃកំដៅដែល​កើតឡើងដោយឧស្ម័នផ្ទះកញ្ច​ក់ ដែលមូលហេតុនេះហើយ ទើបបណ្តាលឱ្យ​សីតុណ្ហភាពទឹកក្នុងមហាសមុទ្រកើនឡើង។ ប៉ុន្តែប្រសិនបើមហាសមុទ្រមិនបានស្រូបយកកំដៅនោះទេ ផែនដីដែលយើងកំពុងរស់នៅនេះ នឹងស្ថិតក្នុងស្ថានភាពអាក្រក់ជាងសព្វថ្ងៃនេះទៅទៀត។

ការវាស់សីតុណ្ហភាពទឹកសមុទ្រគឺជាដំណើរការដ៏លំបាកបំផុត។ កាលពីមុន យើងមិនមានបច្ចេកវិទ្យាទំនើបដូចសព្វថ្ងៃនេះទេ។ តែឥឡូវនេះ អ្នកវិទ្យាសាស្ត្រកំពុងប្រើ​​ឧបករណ៍ Argo Floats ប្រមាណជា ៣០០០គ្រឿង ដែលគេដាក់ពង្រាយនៅក្នុងសមុទ្រកាលពីឆ្នាំ ២០០៧ ដែលឧបករណ៍​ Argo Floats ​ថ្មីនេះ អាចវាស់សីតុណ្ហភាពទឹក
សមុទ្រភ្លាមៗ​។

យោងតាមទិន្នន័យដែលទទួលបានពីឧបករណ៍​ Argo Floats រយៈពេល ១០ ឆ្នាំនេះ ​គឺវាបានបង្ហាញឱ្យដឹងថា កម្តៅទឹកមហាសមុទ្រ​កំពុងតែកើនឡើងជារៀងរាល់ឆ្នាំ ​ហើយវាកើនឡើងខ្លាំងបំផុត​ចាប់ឆ្នាំ​​២០១៨និង២០១៩៕ ​

ឧបករណ៍ Argo Float​ ដាក់ឲ្យសាកល្បង ដោយក្រុមអ្នកស្រាវជ្រាវ CNRS នៅ​ Villefranche-sur-Mer​ ឆ្នាំ​២០១៦ CNRS
ឧបករណ៍ Argo Float​ ដាក់ឲ្យសាកល្បង ដោយក្រុមអ្នកស្រាវជ្រាវ CNRS នៅ​ Villefranche-sur-Mer​ ឆ្នាំ​២០១៦ CNRS
ឧបករណ៍ Argo Float​ ដាក់ឲ្យសាកល្បង ដោយក្រុមអ្នកស្រាវជ្រាវ CNRS នៅ​ Villefranche-sur-Mer​ ឆ្នាំ​២០១៦ CNRS
ឧបករណ៍ Argo Float​ ដាក់ឲ្យសាកល្បង ដោយក្រុមអ្នកស្រាវជ្រាវ CNRS នៅ​ Villefranche-sur-Mer​ ឆ្នាំ​២០១៦ CNRS
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T