ស៊ីសាច់ហុតឈាមគូនេះ! ម្ចាស់ផ្ទះថៃឡើងទៅវគ្គ ៨ក្រុម ក្រោយស្មើជើងខ្លាំងអ៊ីរ៉ាក់ (មានវីដេអូ)

//s5.kh1.co/03/0397f9ce88ac130004cd257494f3137cb3a8d8e4.jpg
កីទ្បា

 ១៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថៃ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ 2020 AFC U-23 Championship

ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ បានកក់កៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយព្រឹត្តិការណ៍ពានរង្វាន់ 2020 AFC U-23 Championship បន្ទាប់ពីស្មើគ្នាជាមួយក្រុមអ៊ីរ៉ាក់ ១ទល់នឹង១ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបាល់ទាត់ថៃ U-23 អបអរការឡើងទៅវគ្គ៨ក្រុម
ក្រុមបាល់ទាត់ថៃ U-23 អបអរការឡើងទៅវគ្គ៨ក្រុម

នៅក្នុងការប្រកួតនោះមានការសម្រុកគ្នាខ្លាំង ព្រោះក្រុមនីមួយៗសុទ្ធតែត្រូវការពិន្ទុរៀងៗខ្លួនដើម្បីឡើងទៅវគ្គ៨ក្រុម។ ស្ថិតិនៃការប្រកួតបង្ហាញឲ្យឃើញថា ថៃមានឱកាសស៊ុត១៦លើក ខណៈអ៊ីរ៉ាក់មានឱកាសស៊ុត១៥លើក ប៉ុន្តែក្រុមទាំងពីរអាចទម្លុះសំណាញ់ទីគ្នាបានតែ២គ្រាប់ប៉ុណ្ណោះ។

ការប្រកួតរវាងថៃ និងអ៊ីរ៉ាក់
ការប្រកួតរវាងថៃ និងអ៊ីរ៉ាក់

ចាប់ផ្ដើមការប្រកួតបានត្រឹមតែ៦នាទី ក្រុមរបស់គ្រូបង្វឹកសញ្ជាតិជប៉ុនលោក Akira Nishino បានបើកការនាំមុខមុនដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Jaroensak Wonggorn ក្រោយលោកអាជ្ញាកណ្ដាលពិនិត្យ VAR ឃើញថាបាល់ប៉ះដៃរបស់កីឡាករអ៊ីរ៉ាក់។ ចំណែកឯ មួយគ្រាប់របស់ក្រុមមកពីអាស៊ីខាងលិចអ៊ីរ៉ាក់ រកបានដោយការស៊ុតរបស់កីឡាករ Mohammad Qasem នៅនាទីទី៤៩។

ការប្រកួតរវាងថៃ និងអ៊ីរ៉ាក់
ការប្រកួតរវាងថៃ និងអ៊ីរ៉ាក់
លោកអាជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ ១១ម៉ែត្រ ក្រោយពិនិត្យ VAR
លោកអាជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ ១១ម៉ែត្រ ក្រោយពិនិត្យ VAR

ក្រោយរកបាន ១ពិន្ទុពីការប្រកួតនោះ ថៃឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល A មាន៤ពិន្ទុ ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ ចាប់ដៃជាមួយគ្នាឡើងទៅវគ្គបន្តជាមួយអូស្រ្តាលីដែលឈរនៅលខ១ មាន៥ពិន្ទុ។ ចំណែកឯអ៊ីរ៉ាក់ ឈរនៅលេខ៣ មាន៣ពិន្ទុ ៣ប្រកួតស្មើទាំង៣​ ខណៈប៉ារ៉ែន ឈរនៅបាតតារាងមានត្រឹមតែ២ពិន្ទុ៕

តារាងចំណាត់ថ្នាក់ពូល A
តារាងចំណាត់ថ្នាក់ពូល A

ចង់ឃើញថា ការប្រកួតរវាងថៃ និងអ៊ីរ៉ាក់សម្រុកគ្នាយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T