លង់ហើយ! Kai ចូលរួមកម្មវិធីដើរម៉ូត Gucci ម្សិលមិញសង្ហាអស់ស្ទះ ធ្វើឲ្យហ្វេនភ្លេចដកដង្ហើម!

//s5.kh1.co/2c/2c7092271a47d36fa9880920b9c66610984714f2.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មែនលំៗទេណា លំដាប់Kai ទៅហើយ អ្នកណាមិនស្គាល់ តារាចម្រៀងប្រុសដ៏ស៊ិចស៊ីប្រចាំក្រុមចម្រៀងបុរសល្បីល្បាញ EXO ហើយថែមទាំងម្សិលមិញនេះ លើខ្លួនពាក់សុទ្ធសឹងតែប៊្រេនល្បីឈ្មោះលំដាប់ពិភពលោកទៀត អ្នកណាមិនលង់។

អ៉ីតាលី៖​ កាលពីថ្ងៃទី១៤ ខែមករាម្សិលមិញនេះ តារាចម្រៀងប្រុសស៊ិចស៊ី Kai សមាជិកក្រុម EXO បានចូលរួមនៅក្នុងកម្មវិធីបង្ហាញម៉ូតរបស់ប៊្រេនប្រណិតល្បីឈ្មោះ លំដាប់ពិភពលោក Gucci «The Gucci Fall 2020 Menswear Show» នៅឯទីក្រុង Milan ប្រទេស អ៉ីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការបង្ហាញវត្តមានរបស់ Kai យប់មិញនេះ ការតុបតែងខ្លួនរបស់លោក តាំងពីក្បាលរហូតដល់ចុងជើង គឺសុទ្ធសឹងតែប៊្រេន Gucci ទាំងអស់ ដែលធ្វើឲ្យលោកមើលទៅកាន់តែសង្ហាទាក់ទាញ​ និងធ្វើឲ្យអ្នកគាំទ្រសឹងតែមិនអាចដកក្រសែភ្នែកចេញពីលោកបានឡើយ។

មិនតែប៉ុណ្ណោះ Kai មិនត្រឹមតែបង្ហាញឲ្យយើងបានឃើញពីភាពសង្ហា លំដាប់ High Class របស់លោកតែប៉ុណ្ណោះនោះទេ ប៉ុន្តែលោកក៏បានបង្ហាញឲ្យឃើញថា លោកក៏ជាឯកអគ្គរដ្ឋទូតដ៏អស្ចារ្យម្នាក់របស់ប៊្រេន Gucci ផងដែរ។

តួយ៉ាង ចាប់តាំងពីបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Fashion Week យប់មិញនេះមក Kai ក៏បានលួចបេះដូងអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក ជាមួយនឹងស្នាមញញឹមពិឃាតដ៏សង្ហារបស់លោកផងដែរ៕

Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kai ចូលរួមក្នុងកម្មវិធី Gucci ម្សិលមិញ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T