​NASA៖ ​ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងបោះពួយមក​ជិតផែនដីក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ (មានវីដេអូ)

//s5.kh1.co/51/5180ecad031af3a92bdd7ce8b62c10624582eef8.jpg
បច្ចេកវិទ្យា

 ១៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ណាសា បាន​រាយការណ៍ថា ផ្កាយព្រះគ្រោះដែលមានឈ្មោះថា 2009 BH2 ​នឹងបោះពួយមកជិតផែនដីនៅថ្ងៃទី ១៨ ខែ មករា ​ម៉ោង ១៤:២៩ GMT

អាមេរិក៖ យោងរបាយការណ៍ដែលបានចេញផ្សាយដោយ​អង្គការណាសាបានឱ្យដឹងថា ​ផ្កាយព្រះគ្រោះមួយ​ដែលមានទំហំធំជាងប៉ម​នាឡិកា(Big Ben)ទីក្រុងឡុងដ៍ នឹង​​ធ្វើដំណើរមកជិតនឹង​ភពផែនដីរបស់យើងនៅក្នុងសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយព្រះគ្រោះមួយ​នោះមានឈ្មោះថា 2009 BH2 ដែលនឹង​ចូលមកគៀក​នឹងផែនដីនៅថ្ងៃទី ១៨ ខែមករា វេលាម៉ោង​ ១៤ និង ២៩ នាទី (ម៉ោងសកល)។

​ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងធ្វើដំណើរមកជិតផែនដីនៅថ្ងៃទី ១៨
​ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងធ្វើដំណើរមកជិតផែនដីនៅថ្ងៃទី ១៨

​ផ្កាយព្រះគ្រោះនេះត្រូវបានគេប៉ាន់ស្មានថាវាមាន​អង្កត់ផ្ចិតប្រមាណ​ ៨៨ ម៉ែត្រ ដល់ ២០០ ម៉ែត្រ។ ចំពោះប្រវែងរបស់វានេះដែរ ត្រូវបានគេប៉ាន់ស្មានថាអាច​​វែងជាងប៉ម​នាឡិកាទីក្រុងឡុងដ៍របស់អង់គ្លេស (Big Ben) ទ្វេដង។

ផ្កាយព្រះគ្រោះនេះនឹង​ធ្វើដំណើរមកជិតភពផែនដីថ្ងៃសៅរ៍នៅចម្ងាយប្រមាណ​ជាង ៤លានគីឡូម៉ែត្រ ពីភពផែនដីរបស់យើង។ ​ចម្ងាយប៉ុណ្ណេះ​យើងអាចនិយាយបានថាវាឆ្ងាយខ្លាំង ប៉ុន្តែ​អង្គការណាសាបានចាត់ទុកវាជាវត្ថុដែលធ្វើដំណើរចូលមកជិតផែនដី។

​ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងធ្វើដំណើរមកជិតផែនដីនៅថ្ងៃទី ១៨
​ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងធ្វើដំណើរមកជិតផែនដីនៅថ្ងៃទី ១៨

2009 BH2 មិនមែនជា​ផ្កាយព្រះគ្រោះតែមួយ​ ដែលបោះពួយមកជិតភពផែនដីរបស់យើងនៅថ្ងៃសៅរ៍នោះទេ ​តែក៏មានផ្កាយព្រះគ្រោះតូចជាងនេះបន្តិច​មកជាមួយគ្នាដែរ ហើយ​វានឹងមកដល់នៅថ្ងៃទី ១៨ ខែមករា វេលាម៉ោងប្រហែល ១២ និង ៣០ នាទី (ម៉ោងសកល) ។ ​វាមានឈ្មោះថា 2020 AH1 ហើយមានអង្កត់ផ្ចិតប្រមាណ ៣៣ ម៉ែត្រ ដល់ ៧៥ ម៉ែត្រ។

​ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងធ្វើដំណើរមកជិតផែនដីនៅថ្ងៃទី ១៨
​ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងធ្វើដំណើរមកជិតផែនដីនៅថ្ងៃទី ១៨

​ឱកាសនៃ​ផ្កាយព្រះគ្រោះ ដែលអាចហោះមកបុកនឹងផែនដីគឺមានតិចណាស់។ តែបើទោះយ៉ាងណាក៏ដោយ ក៏អង្គការណាសាមិនបានផ្តល់របាយការណ៍​ឱ្យច្បាស់លាស់ ទាក់ទងនឹងឱកាសនៃ​ផ្កាយព្រះដែលអាចហោះមក​បុកនឹងផែដី
នាពេលអនាគតខាងមុខនោះដែរ។

​ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងធ្វើដំណើរមកជិតផែនដីនៅថ្ងៃទី ១៨
​ផ្កាយព្រះគ្រោះទំហំ ធំជាងប៉ម​នាឡិកាទីក្រុង​ឡុងដ៍​​២ដង នឹងធ្វើដំណើរមកជិតផែនដីនៅថ្ងៃទី ១៨

អង្គការណាសាបានរកឃើញផ្កាយព្រះគ្រោះប្រមាណ ៣០ ​ក្នុងមួយសប្តាហ៍។ ហើយនៅដើមឆ្នាំ ២០១៩ បានរកឃើញ​សរុបជាង ១៩ ០០០ ។ ​ប៉ុន្តែទីភ្នាក់ងារអវកាសបានព្រមានថា NEO (ឧបករណ៍តាមដានវត្ថុដែលធ្វើដំណើរខិតមកជិតផែនដី) របស់អង្គការណាសា មិនទាន់អាច​ធ្វើការពេញលេញបាននោះទេ។ ដូច្នេះវាមានន័យថា យើងមិនអាច​ទាយទុកជាមុននៃវត្តមាន​ផ្កាយព្រះគ្រោះតម្រង់មកបុកនឹងផែនដី ថាអាចនឹងកើតមានឡើងនៅពេល​ណានោះទេ៕

វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T